គ្រោះរញ្ជួយដីនៅជប៉ុនកម្រិតប្រាំពីរក្បៀសប្រាំមួយរិចទ័របានវាយប្រហារតំបន់ឆ្នេរសមុទ្រជប៉ុនខណៈដែលរលកយក្សស៊ូណាមិបានកំពុងគំរាមកំហែង
គ្រោះរញ្ជួយដីដ៏កក្រើកនេះបានវាយប្រហារខេត្តឆ្នេរសមុទ្រខាងត្បូងរបស់ប្រទេសជប៉ុននៅរសៀលថ្ងៃព្រហស្បតិ៍នេះដោយបង្កឲ្យមានហានិភ័យគំរាមកំហែងពីរលកយក្សស៊ូណាមិផងដែរ អាជ្ញាធរបានជំរុញឲ្យអ្នកស្រុកឋិតនៅអោយឆ្ងាយពីឆ្នេរសមុទ្រ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមភ្លាមអំពីមនុស្សរងរបួស ខូចខាតធ្ងន់ធ្ងរនៅឡើយទេ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថាគ្រោះរញ្ជួយដីនេះគឺមានកម្រិតប្រាំពីរក្បៀសប្រាំមួយរ៉ិចទ័រដែលស្ថិតនៅកណ្ដាលទឹកនៅមាត់សមុទ្រភាគខាងកើតនៃកោះគ្យូស៊ូភាគខាងត្បូងរបស់ប្រទេសជប៉ុនដែលវាមានជម្រៅប្រហែលជាសាមសិបគីឡូម៉ែត្រហេតុការណ៍គ្រោះរញ្ជួយដីដែលបានអង្រួន យ៉ាងខ្លាំងនៅក្នុងទីក្រុងនីងជីលីននៅតំបន់ក្បែរខាងក្នុងខេត្តមីយ៉ាហ្សាគី និងនៅលើកោះគ្យូស៊ូនេះទីភ្នាក់ងារនេះក៏បាននិយាយទៀតថារលកយក្សស៊ូណាមិ ពេលនេះកំពុងគំរាមកំហែងតំបន់នោះរងគ្រោះក្នុងកម្ពស់រហូតដល់ទៅហាសិបសង់ទីម៉ែត្ររួចហើយដែរតាមរយៈការសង្កេតរបស់ក្រុមអ្នកស្រុកលើ សមុទ្រភាគខាងត្បូងកោះគ្យូស៊ូនិងកោះស៊ីកូគូប្រហែលជាកន្លះម៉ោងបន្ទាប់ពីគ្រោះរញ្ជួយដីដែលអង្រួនតំបន់នោះពេលនេះក្រុមអ្នកជំនាញខាងរញ្ជួយដីកំពុងបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីវិភាគថាតើការរញ្ជួយនេះវាប៉ះពាល់ខ្កាំងទេ។
គ្រោះរញ្ជួយដីនៅជប៉ុនធ្លាប់បានបំផ្លិចបំផ្លាញបំផុតនាពេលកន្លងមកទំហំនៃការខូចខាតកន្លងទៅពិតជាធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ជប៉ុនទោះបីជាមិនមានរបាយការណ៍ភ្លាមភ្លាមនាពេលនេះក្ដីទូរទស្សន៍របស់ជប៉ុនបាននិយាយថាបង្អួចអាកាសយានដ្ឋានមីយ៉ាហ្សាគី ក៏បានរងនូវការខូចខាតដែរខណៈដែលម៉ាស៊ីនរោង ចំនួនដប់ពីរបានកំពុងបោះទីតាំងនៅក្បែរខាងនោះស្របពេលដែលរោងចក្របីទៀតកំពុងដំណើរការដែរ។ ចំណែកនៅលើកោះគ្យូស៊ូនិងស៊ីកូគូមានសុវត្ថិភាពនៅឡើយទេគ្រោះរញ្ជួយដីនៅក្នុងតំបន់ដែលមានរោងចក្រថាមពលនុយក្លេអ៊ែរគឺជាក្ដីបារម្ភដ៏ធំបំផុតរបស់ជប៉ុនចាប់តាំងពីមានគ្រោះរញ្ជួយដីដ៏ធំនិង ព្រមទាំងរលកយក្សស៊ូណាមិក្នុងខែមីនាឆ្នាំ2014 កន្លងទៅដែលបានបង្កឲ្យមានមហន្តរាយរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។
សូមបញ្ជាក់ថាប្រទេសជប៉ុនស្ថិតនៅលើតំបន់កងរង្វង់ភ្លើងប៉ាស៊ីហ្វិកដែលជាបន្ទាត់នៃចំណុចដែលងាយរងរញ្ជួយដីបំផុតនៅលើពិភពលោក ហើយជប៉ុនជាប្រទេសមួយដែលងាយនឹងរញ្ជួយដីខ្លាំងបំផុតនៅលើពិភពលោក ថ្មីៗនេះគ្រោះរញ្ជួយដីកាលពីថ្ងៃទីមួយខែមករានៅតំបន់នោះទៅភាគខាងជើងនិងភាគកណ្តាលរបស់ប្រទេសជប៉ុនក៏បានធ្វើឲ្យមនុស្សជាងពីររយសែសិបនាក់បានស្លាប់ផងដែរ។
No comments: