លោក អាឡាំង ដឺឡុង (Alain Delon) តារាភាពយន្តបារាំង បាន ទទួល មរណភាព នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្នុង ជន្មាយុ ៨៨ ឆ្នាំ។
លោក អាឡាំង ដឺឡុង (Alain Delon) មាន កេរ្តិ៍ ឈ្មោះល្បីរន្ទឺ ជា ច្រើន ទសវត្សរ៍ជាប់ៗគ្នា លោក អាឡាំង ដឺឡុង បាន នាំសិល្បៈ ទី៧ របស់បារាំង ឲ្យ ពិភពលោក បាន ស្គាល់ កាន់តែខ្លាំង តាមរយៈ ភាព ប៉ិនប្រសព្វ ហើយ និង រូបរាង ដ៏ សែសស្រស់ សង្ហា របស់ លោក។ ភាពល្បីល្បាញ របស់ តារាបារាំង រូបនេះ ដល់ ថ្នាក់លំដាប់ពិភពលោក ពិសេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ រហូត គេ យក ឈ្មោះគាត់ មកធ្វើ ជាម៉ាកបារី នាទសវត្សរ៍ ១៩៩០ ទៀត ផង។
ក្នុងពិភព សិល្បៈ ភាពយន្ត គ្មាន នរណាម្នាក់ ដែល មិនកោតសរសើរ លោក អាឡាំង ដឺឡុង នោះឡើយ។
ក៏ប៉ុន្តែ ក្នុងភាពជាបុគ្គលវិញ រូបលោកត្រូវគេ រិះគន់ ជាខ្លាំង ព្រោះតែ លោក បាន បង្ហាញ ជំហរគាំទ្រជន ស្តាំនិយមជ្រុល ហ្សង់-ម៉ារី ឡឺ-ប៉ែន (Jean-Marie Le Pen) ចង់ឲ្យ មានទោសប្រហារ ជីវិត ហើយ ប្រឆាំង នឹងការស្រឡាញ់ ភេទដូចគ្នាដែលបុគ្គលទាំង២ យល់ស្របគ្នា ថាខុសធម្មជាតិ។
No comments: