លោកឧកញ៉ាសឺន គុយ ដែលត្រូវបានប្រជាជនខ្មែរគ្រប់ជំនាន់គោរព លើកតម្កើន ជាវីរបុរសជាតិខ្មែរមួយរូប ព្រោះលោកបានលះបង់ជីវិតដើម្បីប្តូរនឹងការថែរក្សា ប្រពៃណី សិល្បៈ អក្សរសាស្រ្ត វប្បធម៌ និងព្រះពុទ្ធសាសនា សម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូល នៅក្នុងទឹកដីកម្ពុជាក្រោម។ ខណៈ ទីនោះបានបន្សល់ទុកដើមឈើបញ្ច្រាស់ចុងមួយដើមអាយុកាលជិត២០០ ឆ្នាំ ជានិមិត្តរូបរបស់លោកឧកញ៉ា។
ឧកញ៉ា សឺន គុយ ជាចៅហ្វាយខេត្តព្រះត្រពាំង បានសុខចិត្តឲ្យអណ្ណាមកាត់ក្បាល កាលពីឆ្នាំ ១៨៤១ ជាថ្នូរនឹងការរក្សាទំនៀមទម្លាប់ខ្មែរ និងព្រះពុទ្ធសាសនាថេរវាទ ឲ្យបានគង់វង្សសម្រាប់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមប្រតិបត្តិរហូតមកដល់សព្វថ្ងៃ ។
នៅក្នុងឆ្នាំ
១៨៤១ រាជបញ្ជាមួយពីស្ដេចអណ្ណាម ឲ្យរំលាយជាតិខ្មែរឲ្យក្លាយទៅជាជនជាតិអណ្ណាម
ក៏ដូចជាបង្កឲ្យមានការធ្វើទុក្ខបុកម្និញទៅកាន់ជនជាតិខ្មែរគ្រប់រូបនៅទីលើទឹកដីកម្ពុជាក្រោម។
ដោយសារទ្រាំពុំបាននឹងការឈ្លានពាន និងការរំលាយជាតិសាសន៍ខ្មែរ
ទើបពលរដ្ឋខ្មែរក្រោមបានក្រោកបះបោរប្រឆាំងនៅគ្រប់ទីកន្លែងទូទាំងដែនដីកម្ពុជាក្រោម
។ ខេត្តព្រះត្រពាំង ក្រោមការដឹកនាំរបស់ ឧកញ៉ា សឺន គុយ ពលរដ្ឋខ្មែរក្រោមបាន
ក្រោកឡើងតស៊ូច្បាំងជាមួយទ័ពអណ្ណាមយ៉ាងក្លាហាន ។
ដោយសារតែគ្មានទ័ពជំនួយពីស្ដេចខ្មែរ
នៅប្រទេសកម្ពុជា ទើបនៅទីបំផុតចលនាតស៊ូ របស់ឧកញ៉ា សឺន គុយ ក៏បានថមថយ ហើយ
ឧកញ៉ាក៏សម្រេចចិត្តប្រើនយោបាយការទូតចរចាជាមួយមេទ័ពវៀតណាម
ដើម្បីជាថ្នូរនឹងការរក្សាជាតិ និងសាសនាឲ្យបានគង់វង្សសម្រាប់ពលរដ្ឋខ្មែរ
នៅកម្ពុជាក្រោមប្រតិបត្តិវិញ ។ ទីបំផុត លោកឧកញ៉ាក៏ត្រូវបានបាត់បង់ជីវិត
ដោយការកាត់ក្បាល។
No comments: