WHAT’S HOT NOW

ads header
គេហទំព័រសង្ខេប ផ្ដល់ជូននូវព័ត៌មានពិត មានប្រយោជន៍ ត្រូវកាល 📲ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 076 4444 853 | 031 2011 444

ព័ត៌មានជាតិ


នយោបាយ


ព័ត៌មានអន្តរជាតិ


ព័ត៌មានកីឡា

» » » អាជ្ញាធរថៃចាប់ផ្តើមបោះខិត្តបណ្ណជាភាសាថៃ អង់គ្លេស ចិន កូរ៉េ និង ខ្មែរ ដើម្បីសុំកុំអោយលុយទៅអ្នកសុំទាន



ឆ្លើយតបជាមួយកំណើនអ្នកសុំទាន និងភាពអាណាធិបតេយ្យផង អាជ្ញាធរថៃចាប់ផ្ដើមចេញវិធានការបោះខិត្តបណ្ណជាភាសាថៃ អង់គ្លេស ចិន កូរ៉េ និង ខ្មែរ ដើម្បីសុំកុំអោយលុយទៅអ្នកសុំទាន ព្រោះប្រការនេះនឹងទាក់ទាញមនុស្សមួយចំនួនយកការសុំទាននេះជាមុខរបរ ហើយ ក៏មានការកេងប្រវ័ញ្ញប្រើមនុស្សអោយមករកសុីសុំទាននេះថែមទៀត ។ យុទ្ធនាការខាងលើនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្សជាតិសហការជាមួយប៉ូលិសក្រុងបាងកក ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅក្នុងសង្គម។


អាជ្ញាធរថៃបានបន្តថា ដើម្បីអនុវត្តវិធានការខាងលើនេះឱ្យមានប្រសិទ្ធភាព គឺអាជ្ញាធរនឹងចុះធ្វើប្រតិ​​បត្តិការប្រមូលអ្នកសុំទានចំនួន ៥ដងក្នុងមួយខែ​ និងធ្វើការពិន័យពួកគេទៀតផង ប្រសិនបើពួកគេនៅតែបន្តធ្វើសកម្មភាពដោយបំពានទៅនឹងការណែនាំរបស់អាជ្ញាធរ។ បើយោងតាមការស្រាវជ្រាវមួយរបស់អាជ្ញាធរថៃបានរកឃើញថា ក្រុមអ្នកសុំទានភាគច្រើន គឺមិនមែនជាអ្នកក្រីក្រពិតប្រាកដនោះទេ តែពួកគេសម្រេចជ្រើសរើសយកមុខរបរនេះ ព្រោះតែពួកគេអាចរកប្រាក់ចំណូលបានច្រើនជាងទៅធ្វើការងារផ្សេងទៀត ពោលបើគិតជាមធ្យមពួកគេអាចរកប្រាក់ចំណូលបានខ្ទង់ប្រមាណជា ១០០,០០០បាត (២,៧២៨ ដុល្លារអាមេរិក)ក្នុងមួយខែ សម្រាប់នៅក្នុងរដូវកាលមានបុណ្យទាន និងពេលមានភ្ញៀវទេសចរអន្តរជាតិច្រើនជាដើម៕

អាជ្ញាធរថៃបានអោយដឹងថា រាល់ថ្ងៃមានអ្នកសុំទាន ៧ ៦៣៥ នាក់នៅទូទាំងប្រទេសថៃ ក្នុងនោះ ៦៥ % ជាជនជាតិថៃ - កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃ ១៤ សីហា ២០២៤។

«
Next
Newer Post
»
Previous
Older Post

No comments:

Leave a Reply