ជនជាតិវៀតណាម ចាក់ថ្មធ្វើផ្លូវជាប់ក្រវ៉ាត់ព្រំដែន ដែលតំបន់នេះពុំទាន់មានការវាស់វែងបោះបង្គោលព្រំដែននៅឡើយ។
ក្នុងសាររបស់ប្រជាពលរដ្ឋម្នាក់ដែលបានផុសក្នុងបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Pen Vanna ជាមួយរូបភាបមួយសន្លឹក និងបានសរសេររៀបរាប់ថា "ជូនព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច នៅព្រំដែន ខ្មែរ-វៀតណាម ភូមិសាស្ត្រ ភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង មានជនជាតិវៀតណាមចាក់ថ្មធ្វើផ្លូវក្នុងតំបន់ស ជាប់ក្រវ៉ាត់ព្រំដែន ដែលតំបន់នេះមិនទាន់មានការវាស់វែងបោះបង្គោលព្រំដែននៅឡើយ។ គេចាក់ថ្មធ្វើផ្លូវដើម្បីងាយស្រួលដឹកអីវ៉ាន់។ សូមអាជ្ញាធរមានសមត្ថកិច្ចពិនិត្យមើលផង ព្រោះកន្លងមកតំបន់ ស នេះពុំអាចមានភាគីណាមួយអាចធ្វើអ្វីបានឡើយ។"
No comments: