អតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិកម្បូជាដ៏ល្បីល្បាញ ឃួន ឡាបូរាវី បានបង្ហាញចំណាប់អារម្មណ៍ថា ព្រះខ័នរាជស្វាយរៀង ជាក្រុមល្អដាច់គេនៅកម្ពុជានាពេលបច្ចុប្បន្ន។
ឃួន ឡាបូរ៉ាវី ៖ ជាមួយនឹងអ្វីដែលពួកគេទទួលបាននៅពេលនេះ ខ្ញុំគិតថាពួកគេគឺជាក្រុមល្អដាច់គេនៅកម្ពុជាយើង។ នៅពេលនេះពួកគេបានចុះកុងត្រាជាមួយកីឡាករមានគុណភាពជាច្រើន ដូច្នេះខ្ញុំគិតថាពួកគេខ្លាំងជាងរដូវកាលមុនទៅទៀត ។
ក្លិបអាចមានសមត្ថភាពក្នុងការនាំយកកីឡាករតាមអ្វីដែលគ្រូចង់បាន ហើយពួកគេក៏មានក្រុមការងារគ្រូដែលល្អៗ ដែលជាមូលហេតុធ្វើឲ្យពួកគេអាចយល់ពីតម្រូវការរបស់គ្នាបានផងដែរ។
លើសពីនេះទៅទៀតពួកគេក៏មានអ្នកឧបត្ថម្ភ និងអ្នកគាំទ្រច្រើន ហើយបើនិយាយពីប្រធានក្លិបលោកក៏គាំទ្រខ្លាំងផងដែរ។ ទាំងអស់នេះនឹងធ្វើឲ្យក្លិបអាចឈានទៅមួយកម្រិតទៀត ។
[ ប្រភព : CAMSPORTS ]
No comments: