WHAT’S HOT NOW

ads header
គេហទំព័រសង្ខេប ផ្ដល់ជូននូវព័ត៌មានពិត មានប្រយោជន៍ ត្រូវកាល 📲ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 076 4444 853 | 031 2011 444

ព័ត៌មានជាតិ


នយោបាយ


ព័ត៌មានអន្តរជាតិ


ព័ត៌មានកីឡា

» » » ផ្លូវជាតិលេខ ៧៦ បានកែប្រែខេត្តមណ្ឌលគិរី និង រតនគិរី ពីខេត្តដាច់ស្រយ៉ាលជាងគេ ទៅជាខេត្តដែលល្បីឈ្មោះ ទាក់ទាញទេសចរ និងប្រជាជនខ្មែរពីខេត្តផ្សេងៗទៅរស់នៅយ៉ាងច្រើន

 

                          ផ្លូវជាតិលេខ៧៦ រតនគិរី -មណ្ឌលគិរី ពីអតីកាលមុនឆ្នាំ២០១២ និងបច្ចុប្បន្នកាល ឆ្នាំ២០២៤

ផ្លូវជាតិលេខ ៧៦ បានកែប្រែខេត្តមណ្ឌលគិរី និង រតនគិរី ពីខេត្តដាច់ស្រយ៉ាលជាងគេបំផុត មិនសូវមានប្រជាពលរដ្ឋខ្មែររស់នៅ មានតែជនជាតិភាគតិច និង ក្របំផុត ទៅជាខេត្តដែលល្បីឈ្មោះ ទាក់ទាញទេសចរ និងប្រជាជនខ្មែរពីខេត្តផ្សេងៗទៅរស់នៅយ៉ាងច្រើន និង ជីវភាពរបស់ប្រជាជនគួរសមជាងគេមួយផងដែរ ។ 

 

ផ្លូវមួយខ្សែនេះបានបញ្ចប់ការសាងសង់នៅឆ្នាំ ២០១២ ដែលកាលនោះ ប្រជាជនខ្មែរមកពីខេត្តផ្សេងៗ ពិសេសពី ខេត្តកំពង់ចាម ព្រៃវែង កណ្តាល បានផ្លាស់លំនៅឋានទៅរស់នៅទីនោះយ៉ាងច្រើន ដោយប្រជាជនទាំងអស់នោះ ភាគច្រើនមានជីវភាពលំបាក ដែលបានធ្វើឱ្យពួកគេមានជីវភាពល្អប្រសើនៅទីនោះដែលជាទឹកដីថ្មី និង ប្រជាជននៅទីនោះដែលមានបងប្អូនជនជាតិភាគតិចក៏ល្អប្រសើដូចគ្នា ។ ដូចពាក្យសម្តី ដែលយើងធ្លាប់និយាយតគ្នាថា អ្នកឥសានជិះដំរី តែបច្ចុប្បន្ន មិនមែនដូចការគិតនោះទេ ។
អ្នកដែលស្គាល់ អ្នកដែលមកពីខេត្តទាំងនោះ បានដឹងថា ជីវភាពរបស់ពួកគេបែបណា ហើយ អ្នកដែលផ្លាស់ទីពីខេត្តផ្សេងៗទៅរស់នៅទីនោះ ជីវភាពរបស់ពួកគេប្រែប្រួលបែបណាខ្លះ ។
បច្ចុប្បន្ន នៅពេលលឺថា អ្នកមកពីខេត្តមណ្ឌលគិរី និង រតនគិរី ដឹងតែមិនមែនអ្នកយ៉ាប់ៗនោះទេ ។
 


ប្រភពពី មរតកកម្ពុជា
 

«
Next
Newer Post
»
Previous
Older Post

No comments:

Leave a Reply