គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្ដល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវកាល ទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជកម្ម Email: sangkhebnews@gmail.com ទូរស័ព្ទលេខ 0312011444-0764444853
អនាគតក្នុងដៃអ្នក កុំលនឹងអន្ទាក់គ្រឿងញៀន
យុវជនល្អរួបរួមគាំទ្រ កម្ចាត់គ្រឿងញៀន
យកគ្រឿងញៀនធ្វើសត្រូវ យកសៀវភៅធ្វើជាមិត្ត
សេពគ្រឿងញៀនគឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន
គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតរបស់យុវវ័យ
Post Image

ឯក ឧត្តម ខូវឆាយ គុនខ្មែរក្នុងអាណត្តិរបស់ខ្ញុំដឹកនាំ គឺគ្មានទេ រឿង «បក្ខពួកនិយម ញាតិនិយម »



 
 
ឯក ឧត្តម ខូវឆាយ គុនខ្មែរក្នុងអាណត្តិរបស់ខ្ញុំដឹកនាំ គឺគ្មានទេ រឿង «បក្ខពួកនិយម ញាតិនិយម » មន្ត្រីទាំងអស់ត្រូវតែអនុវត្តន៍តាមវិជ្ជាជីវៈ ក្បួនច្បាប់ដែលបានកត់ត្រានៅក្នុងសៀវភៅគុនខ្មែររបស់យើងជាដាច់ខាត់ ធ្វើយ៉ាងណាជម្រុញវិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យកាន់តែល្បីល្បាញរន្ទឺពាសពេញសកលលោកបន្ថែមទៀត ។
 
និយាយក្នុងសន្នសិទ្ធសារព័ត៌មានមួយ លោកខូវឆាយបានបន្ថែមថា ៖ យើងមានវិជ្ជាជីវៈត្រឹមត្រូវមានក្បួនច្បាប់ត្រឹមត្រូវក្នុងការដឹកនាំ អីចឹងក្នុងករណីសុំការបកស្រាយថ្ងៃនេះដើម្បីឲ្យបានយល់គ្នាឲ្យបានទូលំទូលាយទាំងអស់គ្នា ដើម្បីទទួលយកនូវលទ្ធផលដែលគណៈកម្មការយើង បានសម្រចព្រោះអីកាលកំណត់នេះគឺសុទ្ធតែឈរលើស្មារតីច្បាប់ គេឡើងឈរនៅលើការអនុវត្តការងារដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បើមិនមែនដូចអ្វីដែលមហាជនមួយចំនួនចោទថាបក្ខពួកនិយម ពុករលួយ ឬក៏ជាតិនិយម ឬក៏ជ្រុលនិយមអីនោះ គឺមិនមានគេ ក្រោមការដឹកនាំរបស់ខ្ញុំ ខ្ញុំតែងតែប្រជុំជាមួយនឹងមន្ត្រីបច្ចេកទេសរបស់ខ្ញុំជានិច្ច ខ្ញុំជឿលើការដឹកនាំ គឺត្រូវតែមានសុក្រឹតយុត្តិធម៌ត្រឹមត្រូវទើបទទួលបានការសាទរ អត់មានយកមនោសញ្ចេតនា អត់មានយកបក្សពួកនិយម អត់មានជ្រុលនិយមអីទេ។ 
នៅក្នុងការបំពេញតួនាទីភារកិច្ចអីគឺគេអនុវត្តការងារប្រកបដោយវិជ្ជាជីវៈដោយចំណេះជំនាញយកមកវាយតម្លៃកីឡាករអ្នកណាឈ្នះគឺឈ្នះ អ្នកចាញ់គឺចាញ់ អ្នកខ្លាំងគឺឈ្នះអ្នកខ្សោយគឺចាញ់ ក្នុងស្មារតីកីឡាគឺត្រូវតែមាន។ នៅក្នុងការប្រកួតជាទូទៅយើងកន្លងមកគេថាយើងចង់ឲ្យពួកគេឈ្នះ អត់គិតជាតិនិយមដែលចង់តែឈ្នះនោះទេ បរទេសមកវ៉ៃចង់ធ្វើបាបគេឲ្យគេចាញ់ទេ ប៉ុន្តែបើសិនគាត់មានសមត្ថភាពគឺគាត់ឈ្នះ ជាគុណតម្លៃរបស់មន្ត្រីយើងក្នុងការដឹកនាំការប្រកួតនេះមិនអាច លក់នូវឧត្តមគតិរបស់ខ្លួនឯងកុំឲ្យបំផ្លាញនូវគុណតម្លៃនៃវិជ្ជាជីវៈដែលម្នាក់ម្នាក់ខំតស៊ូម្ភៃសាមសិបឆ្នាំស៊ីអត់ស៊ីឃ្លានជាមួយគុនខ្មែរចុងក្រោយដោយសារតែរឿងរ៉ាវតិតួចធ្វើឲ្យមានការជេរប្រមាថពីសំណាក់អ្នកគាំទ្រទេ។

ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ!

សូមចុច
បានផ្សាយនៅ: 8/15/2024
Messenger