គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្ដល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវកាល ទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជកម្ម Email: sangkhebnews@gmail.com ទូរស័ព្ទលេខ 0312011444-0764444853
អនាគតក្នុងដៃអ្នក កុំលនឹងអន្ទាក់គ្រឿងញៀន
យុវជនល្អរួបរួមគាំទ្រ កម្ចាត់គ្រឿងញៀន
យកគ្រឿងញៀនធ្វើសត្រូវ យកសៀវភៅធ្វើជាមិត្ត
សេពគ្រឿងញៀនគឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន
គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតរបស់យុវវ័យ
Post Image

ត្រឹមសប្ដាហ៍ទី១ ខេមបូឌានព្រីមៀរលីគ ចាយកាតក្រហមអស់បួន

 

ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ 2024-2025 របស់កម្ពុជាបានវិលត្រឡប់មកវិញហើយកាលពីថ្ងៃសៅរ៍ ទី១០ សីហា ឆ្នាំ២០២៤។ ថ្វីត្បិតទើបតែបើកការប្រកួតក្នុងសប្ដាហ៍ដំបូងក៏ពិតមែន ប៉ុន្តែគ្រប់ក្រុមសុទ្ធតែដាក់ក្ដីរំពឹងចង់បានពិន្ទុរៀងៗខ្លួន។

ការប្រកួតក្នុងថ្ងៃសៅរ៍ ទី១០ សីហា មានពីគូដែលត្រូវប្រកួតប្រជែងគ្នា គូទីមួយ ណាហ្គាវើលដ៍ ត្រូវបើកកីឡដ្ឋានទទួលស្វាគមន៍ក្រុម គិរីវង្សសុខសែនជ័យ ក្រុមនេះបញ្ចប់90នាទី ណាហ្គាវើលដ៍ បានយកឈ្នះដោយលទ្ធផលបច្ចេកទេស 2ទល់នឹង0។ ចំណែកមួយគូទៀត ភ្នំពេញក្រោន បើកទ្វាកីឡដ្ឋាន អអេសអិន ទទួលក្រុមអ្នកមាន វិសាខា ក្រោមក្រសែភ្នែកអ្នកទស្សនា ជាងពីពាន់នាក់។ វិសាខា ត្រូវបាត់កំលាំងយ៉ាសំខាន់ព្រោះកីឡាករ អ៊ុក សុវណ្ណ ទទួលបានកាតលឿងពីរដង ស្មើនឹងកាត់ក្រហម នៅចុតង់ទីមួយ ជាលទ្ធផលបច្ចេកទេស ភ្នំពេញក្រោន ទទួលបានជ័យជំនះ 4ទល់នឹង2។ 

មកដល់ការប្រកួតក្នុងថ្ងៃអាទិត្យ ទី១១ សីហា ឆ្នាំ២០២៤ មានបីគូដែលត្រូវប្រកួតប្រជែងគ្នា ក្នុងនោះក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ទទួលស្វាគមន៍ក្រុមទីហ្វិអាមី ដោយយកឈ្នះដោយលទ្ធផលយ៉ាងត្រចះត្រចង់ 7ទល់នឹង0។ ពីរគូផ្សេងទៀត ម្ចាស់ផ្ទះ ឡាយហ្វ អេហ្វស៊ី ចាញ់ក្រុមអាយអេសអាយដង្កោសែនជ័យ 0ទល់នឹង1 ប្រកួតនេះកីឡាករអាយអេសអាយ COULIBALY ABDEL KADER ទទួលបានកាតក្រហម បូករួមជាមួយគ្រូជំនួយម្នាកផង។ មួយគូទៀត អគ្គស្នងការដ្ឋានក្រសួងមហាផ្ទៃ បរាជ័យក្រោមថ្វីជើង អង្គរថាយហ្គឺរ 0ទល់នឹងមួយ យ៉ាងប្រផិតប្រផើយ។ ប្រកួតនេះដែរ កីឡាករ មុត សត្យា របស់អង្គរថាយហ្គឺរ ក៏ទទួលបានកាតក្រហមផងដែរ។ 

សរុបមកកីឡាករ ដែលទទួលបានកាតក្រហមរួមមាន 

១.អ៊ុក សុវណ្ណ កីឡាករវិសាខា

២.COULIBALY ABDEL KADER កីឡាករ អាយអេសអាយ ដង្កោសែនជ័យ បូករួមជាមួយគ្រូជំនួយម្នាក់

៣.មុត សត្យា កីឡាករអង្គរថាយហ្គឺរ


ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ!

សូមចុច
បានផ្សាយនៅ: 8/12/2024
Messenger