WHAT’S HOT NOW

ads header
គេហទំព័រសង្ខេប ផ្ដល់ជូននូវព័ត៌មានពិត មានប្រយោជន៍ ត្រូវកាល 📲ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 076 4444 853 | 031 2011 444

ព័ត៌មានជាតិ


នយោបាយ


ព័ត៌មានអន្តរជាតិ


ព័ត៌មានកីឡា

» » » » គណបក្សហ្វ៊ុន ស៊ិនប៉ិច ចេញសេចក្តីអំពាវនាវ ជូនសមាជិកសមាជិកា អ្នកគាំទ្រ ទាំងអស់រក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់

 

គណបក្សហ្វ៊ុន ស៊ិនប៉ិច ចេញសេចក្តីអំពាវនាវ ជូនសមាជិកសមាជិកា អ្នកគាំទ្រ ទាំងអស់រក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្ដីអំពាវនាវ មួយច្បាប់ចុះថ្ងៃទី ១៤ ខែសីហា ឈ្នាំ២០២៤ របស់គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់ថា ការសម្តែងមតិ ការសម្ដែងឆន្ទៈណាមួយ គឺសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជារាស្ត្រ តែគប្បីជៀងវាង ការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់នោះដែរ ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង។

ដូច្នេះ សូមបងប្អូន ជនរួមជាតិ សមាជិកសមាជិកា អ្នកគាំទ្រ ពង្រឹងរួបរួមសាមគ្គី ជុំវិញ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទ្រង់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំ អ្នករាជានិយម អ្នកប្រជាធិបតេយ្យ ឆ្ពោះទៅរកឯកភាពជាតិ សាមគ្គីភាព និងជាពិសេសធ្វើការដោះស្រាយបញ្ហាជាតិធំៗ ជូនបងប្អូនជនរួមជាតិ ដោយសន្តិវិធី៕


  

«
Next
Newer Post
»
Previous
Older Post

No comments:

Leave a Reply