សេចក្តីថ្លែងការណ៍រួម ស្តីពី លទ្ធផលនៃកិច្ចពិគ្រោះយោបល់
លើបញ្ហាប្រឈម ក្តីកង្វល់ និងអនុសាសន៍របស់យុវជន
ពីវេទិកាយុវជនកម្ពុជាលើកទី២ និងការប្រារព្ធទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៤
ក្រោមមូលបទ៖ “ការពង្រឹងសមត្ថភាព និងសិទ្ធិអំណាចយុវជន
ឆ្ពោះទៅរកយុត្តិធម៌សង្គមល្អប្រសើរ”
នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ អង្គការ សមាគម ជាដៃគូចំនួន១២ស្ថាប័ន បានសហការរៀបចំសន្និសិទសារព័ត៌មាននៅរាជធានីភ្នំពេញដើម្បីប្រកាសអំពីលទ្ធផល ក្ដីកង្វល់ និងអនុសាសន៍ដែលប្រមូលបាននៅក្នុងសិក្ខាសាលាទាំងបួនវិស័យដែលរួមមាន៖
១).ការលើកកម្ពស់សេរីភាពមូលដ្ឋាន និងយុត្តិធម៌សង្គម
២). ការលើកកម្ពស់សិទ្ធិបរិស្ថាន និងកិច្ចការពារធនធានធម្មជាតិ
៣). យុវជន និងអក្ខរកម្មឌីជីថលក្នុងការទទួលបានព័ត៌មាន និង
៤). ទស្សនៈយុវជនចំពោះអំពើពុករលួយ៖ វឌ្ឍនភាព បញ្ហា និងមាគ៌ាឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ។
សិក្ខាសាលាទាំងនេះបានធ្វើឡើងនៅក្នុងឱកាសប្រារព្ធវេទិកាយុវជនកម្ពុជាលើកទី២ និងទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី១១ ខែសីហា២០២៤ កន្លងទៅនេះនៅរាជធានីភ្នំពេញ។ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ស្ថាប័ន បានសហការរៀបចំវេទិកានេះឡើង។
វេទិកានេះមានអ្នកចូលរួមសរុប ៣០០អង្គ នាក់ ក្នុងនោះមានស្រ្តីចំនួន ១៥៧នាក់ ។ អ្នកចូលរួមរួមមាន៖អ្នកជំនាញ សិស្ស-និស្សិត ព្រះសង្ឃ សកម្មជនកិច្ចការសង្គម យុវជនអ្នកការពារព្រៃឈើ អ្នកការពារសិទ្ធិមនុស្សវ័យក្មេង តំណាងយុវជនមកពីសហគមន៍មូលដ្ឋាន យុវជនជនជាតិដើមភាគតិច ក្រុមយុវជន សហគ្រិនវ័យក្មេង យុវជនក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងយុវជនមកពីមជ្ឈដ្ឋានចម្រុះផ្សេងៗទៀត។
No comments: