រដ្ឋបាលខេត្តកំពតនៅថ្ងៃទី២២ សីហា បានរៀបចំពិធីក្រុងពាលីដំឡើងនាឡិកាធំ និងខ្ពស់ជាងគេរបស់កម្ពុជានៅទីតាំងវត្តព្រែកក្នុងភូមិតាអង់ សង្កាត់ត្រើយកោះក្រុងកំពត ។
ពិធីក្រុងពាលីនេះធ្វើឡើងក្រោយពេលការស្ថាបនាផគ្រឹះរបស់នាឡិការួចរាល់ និងគ្រឿងសម្ភារៈប្រណិតប្រណិតដែលបានបញ្ជាទិញពីបរទេសត្រូវបានដឹកជញ្ជូនមកដល់ទីតាំងដើម្បីដំឡើង។
នាឡិកានេះមានកម្ពស់៣៥ម៉ែត្រ និងមានមុខកាត់អង្កត់ផ្ចិតជិតដប់ម៉ែត្រ ហើយសាងសង់តាមរចនាប័ទ្មខ្មែរ ។ ប្រជាពលរដ្ឋ និងជនបរទេសរស់នៅខេត្តកំពតបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេថាគាត់ពិតជាសប្បាយចិត្តដែលបានឃើញនាឡិកានេះ ហើយយ៉ាងយូរពីរខែទៀតភ្ញៀវទេសចរមកពីគ្រប់ទិសទីនិង ធ្វេីដំណើរកម្សាន្តទៅខេត្តកំពតព្រោះចង់ឃើញនាឡិកាយក្សនេះ និងសមិទ្ធផលជាច្រើនរបស់ខេត្តកំពតដោយផ្ទាល់។ ជាមួយការដំឡើងនាឡិកាធំ រដ្ឋបាលខេត្តកំពតគ្រោងស្ថាបនាស្ពានព្រែកកំពង់បាយមួយបន្ថែមទៀតដោយយកតាមរចនាប័ទ្មខ្មែរដើម្បីសម្រួលការកកស្ទះចរាចរណ៍ផងនិងដើម្បីលម្អក្រុង ដូចជាទាក់ទាញទេសចរផងខណៈដែលគម្រោងស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ល្អប្រណិតមួយផ្សេងទៀតបាននិងកំពុងសិក្សាជិតរួចរាល់។
No comments: