នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះក្នុងការប្រកួតកីឡាបាល់ទាត់បុរស។ បន្ទាប់ពីម៉ារ៉ុកបានយកឈ្នះអេហ្ស៊ីប 6-0 ដើម្បីដណ្តើមបានមេដាយសំរឹទ្ធ
យប់នេះដល់វេនប្រទេសបារាំង និងអេស្ប៉ាញ ត្រូវប្រជែងគ្នាដណ្ដើមមេដាយមាស និងប្រាក់។
ខណៈពេលដែលប្រទេសទាំងពីរនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារភាពប៉ិនប្រសប់ក្នុងវិស័យបាល់ទាត់ វាមានរយៈពេលជាងសាមសិបឆ្នាំមកហើយ
ដោយប្រទេសទាំងពីរសុទ្ធតែមានប្រវត្តិឈ្នះមេដាយមាសអូឡាំពិកដូចគ្នា (អេស្ប៉ាញ 1992 បារាំង 1984) ។យ៉ាងណាអេស្ប៉ាញហាក់មានប្រវត្តិល្អជាងបារាំងបន្តិច
ដោយឈ្នះប្រាក់ក្នុងឆ្នាំ២០២១ និង២០០០ ប៉ុន្តែបារាំងមិនដែលបានឡើងមកដណ្ដើមមេដាយឡើយបន្ទាប់ពីឈ្នះមេដាយមាសកាលពីឆ្នាំ1984។។
វាជាផ្លូវវែងឆ្ងាយសម្រាប់ទាំងអេស្ប៉ាញ និងបារាំងដើម្បីឈានជើងមកវគ្គផ្ដាច់ព្រ័ត្រនេះ។ បារាំងបានយកឈ្នះ 1-0 លើក្រុមអាហ្សង់ទីនក្នុងការប្រកួតក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ។
ដោយឡែក អេស្បាញ បានជួបបញ្ហាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវការគ្រាប់បាល់នៅនាទីទី ៨៥ ដើម្បីធានាបានជ័យជម្នះ។
នេះនឹងក្លាយជាការប្រកួតផ្តាច់ព្រ័ត្រអូឡាំពិកលើកទី៥របស់ប្រទេសអេស្ប៉ាញ ដែលបានបំបែកកំណត់ត្រាគ្រប់ពេលវេលារបស់(ប្រេស៊ីល)។
No comments: