បណ្ឌិតចាន់ សុផល អ្នកស្រាចជ្រាវសង្គម បានបង្ហាញការពិត ៨ចំណុច ដែលទទួលបានពីបទពិសោធន៍ ចេញចូលធ្វេីចម្ការនៅខេត្តមណ្ឌលគិរី រយ:ពេលជាង១០ឆ្នាំ និងបានធ្វេីការសិក្សាស្រាវជ្រាវមួយចំនួនក្នុងខេត្តទាំងបួនក្នុងតំបន់ត្រីកោណ ខ្ញុំសង្កេតឃេីញ 8 ចំណុចសំខាន់ :
1. ផលិតផលកសិកម្មដែលកម្ពុជាផលិតបាន ដូចជាគ្រាប់ស្វាយចន្ទី ដំឡូងមី កៅស៊ូ ម្រេច និងផ្លែឈើមួយចំនួន អាចនាំចេញរកប្រាក់ចំណូលបានច្រើនរយលានដុល្លារ ក្នុង១ឆ្នាំៗ និងត្រូវដឹងចេញទៅវៀតណាមតាមច្រកត្រពាំងថ្លុងនៅខេត្តត្បូងឃ្មុំ។
2. មានការសាងសង់ផ្លូវធំទូលាយស្របតាមព្រំដែន ដែលខ្ញុំបានធ្វើដំណើរទៅលេងច្រេីនដង ហេីយខ្ញុំឃេីញមានការបោះបង្គោលសីមាជាច្រើនផងដែរ ដូចដែលខ្ញុំបានដាក់រូបថតកូនៗនិងក្មួយៗលេីហ្វេសប៊ុករួចមកហើយ។
3. ការបង្កើតវារីអគ្គិសនី និងបណ្តាញអគ្គីសនីស្ទេីរតែគ្រប់ភូមិ អាចជួយសេដ្ឋកិច្ចក្នុងតំបន់ និងក្រៅតំបន់បានច្រើន។
4. មានការឆ្លងដែនដោយអ្នកជំនាញកសិកម្មពីវៀតណាមមកបង្រៀនបច្ចេកទេសកសិកម្ម ដូចជានៅចម្ការខ្ញុំផ្ទាល់ និងមានកសិករខ្មែរនាំគ្នាទៅទស្សនកិច្ចសិក្សាអំពីការងារបច្ចេកទេសកសិកម្មនៅខាងវៀតណាមផងដែរ។
5. មានឈ្មួញកណ្ដាលមកពីវៀតណាមស្វែងរកទីញកសិផលដល់ចម្ការ ដែលធ្វេីឱ្យកសិករទទួលបានថ្លៃល្អ ដូចជានៅតំបន់ក្រោមដែលលក់ស្រូវទៅវៀតណាមដែរ។
6. នៅក្នុងចម្ការដីសម្បទានសេដ្ឋកិច្ច សុទ្ធតែជាកម្មករខ្មែរទេ។ ខ្ញុំបានចូលដល់ច្រើនកន្លែងដែរ។ អាជ្ញាធរក៏ចូលឆែកឆេររកលិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារពីជនបរទេសដែរ។
7. ការកសាងផ្លូវថ្នល់ ក្នុងខេត្តទាំង៤ ជួយការដឹកជញ្ជូនបានច្រើន រួមទាំងសម្រាប់ការធ្វេីដំណេីរទេសចរណ៍ និងស្វែងរកសេវាសុខាភិបាល។
No comments: