WHAT’S HOT NOW

ads header
គេហទំព័រសង្ខេប ផ្ដល់ជូននូវព័ត៌មានពិត មានប្រយោជន៍ ត្រូវកាល 📲ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 076 4444 853 | 031 2011 444

ព័ត៌មានជាតិ


នយោបាយ


ព័ត៌មានអន្តរជាតិ


ព័ត៌មានកីឡា

» » » ឃោឃៅណាស់! អ៊ីស្រាអែល សម្លាប់ជនស៊ីវិលប៉ាឡេស្ទីន មួយគ្រួសារ មានមនុស្ស៤០នាក់ស្លាប់ និង៦០នាក់ទៀតរបួស


 

ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនកំពុងបន្តបណ្តាលឲ្យមានការបាត់បង់ជីវិតជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ អ៊ីស្រាអែលបានវាយលុកជំរុំតង់ជនភៀសខ្លួនក្នុងតំបន់ Muwasi នៃហ្គាហ្សា ដោយបានសម្លាប់យ៉ាងហោចណាស់ ៤០នាក់ និង ៦០ នាក់ផ្សេងទៀតរងរបួស។ អង្គការការពារជនស៊ីវិលបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនមួយគ្រួសារត្រូវបានសម្លាប់ទាំងអស់។

ទោះបីជាអ៊ីស្រាអែលអះអាងថា ខ្លួនបានប្រើប្រាស់គ្រាប់បែក និងការឃ្លាំមើលយ៉ាងជាក់លាក់ ដើម្បីជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល ក៏ដោយ ការវាយប្រហារនេះបានបង្កឲ្យមានការបាត់បង់ជីវិតជាច្រើនកាលពីថ្ងៃមុន។ ជម្លោះនេះមិនមែនជាលើកទីមួយនោះទេ ដែលអ៊ីស្រាអែលបានវាយលុកតំបន់មនុស្សធម៌ ដោយក្នុងអំឡុងពេលសង្រ្គាមកំពុងបន្ត អ៊ីស្រាអែលបានវាយលុកតំបន់នេះជាច្រើនដង។

ការវាយប្រហារនេះបានបង្កឲ្យមានការបាត់បង់ជីវិតទាំងមនុស្សរួមទាំងជនស៊ីវិលជាច្រើនរូប ហើយបង្កឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរទៅលើប្រជាជនប៉ាឡេស្ទីន។

នេះមិនមែនជាលើកទី១ នោះទេដែលអ៊ីស្រាអែលបើកការវាយប្រហារលើតំបន់មនុស្សធម៌ដោយអ៊ីស្រាអែលបានវាយលុកតំបន់នេះជាច្រើនដងក្នុងអំឡុងពេលសង្រ្គាមកំពុងបន្ត ។ ប្រជាជនប៉ាឡេស្ទីនជាង ៤០,០០០ នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ចាប់តាំងពីជម្លោះបានចាប់ផ្តើម ខណៈពេលនេះកំពុងឈានចូលខែទី ១២។

«
Next
Newer Post
»
Previous
Older Post

No comments:

Leave a Reply