WHAT’S HOT NOW

ads header
គេហទំព័រសង្ខេប ផ្ដល់ជូននូវព័ត៌មានពិត មានប្រយោជន៍ ត្រូវកាល 📲ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 076 4444 853 | 031 2011 444

ព័ត៌មានជាតិ


នយោបាយ


ព័ត៌មានអន្តរជាតិ


ព័ត៌មានកីឡា

» » » ប្រធានាធិបតីតៃវ៉ាន់ ចោទសំនួរទៅចិនថា ម្ដេចមិនហ៊ានទៅវាយយកដីពីរុស្ស៊ីវិញផង បើការទាមទាររបស់ចិនលើកោះតៃវ៉ាន់គឺដើម្បីបូរណភាពទឹកដី?

 


ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃទី១ខែកញ្ញា ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានលើកឡើងនូវសន្ធិសញ្ញា Aigun ឆ្នាំ១៨៥៨ ដែលចិនបានចុះហត្ថលេខាលើការកាត់ទឹកដីក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់ឲ្យចក្រភពរុស្ស៊ី ដែលបច្ចុប្បន្នមានព្រំប្រទល់នៅតាមដងទន្លេ Amur។ លោក Lai បានសួរថាចុះម្ដេចមិនហ៊ានទៅវាយយកដីពីរុស្ស៊ីវិញផង បើការទាមទាររបស់ចិនលើកោះតៃវ៉ាន់គឺដើម្បីបូរណភាពទឹកដី។ លោកបានបន្តថា សន្ធិសញ្ញា Aigun ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលរាជវង្ស Qing អ្នកអាចសុំឲ្យរុស្ស៊ី (ប្រគល់ទឹកដីមកវិញ) ប៉ុន្តែអ្នកធ្វើមិនបាន។ ដូច្នេះ វាច្បាស់ណាស់ថា ពួកគេមិនមែនចង់ឈ្លានពានតៃវ៉ាន់សម្រាប់ហេតុផលទឹកដីឡើយ។ លោក Lai បានសង្កត់ធ្ងន់ថា អ្វីដែលចិនពិតជាចង់ធ្វើក្នុងការទាមទារយកកោះតៃវ៉ាន់ គឺការផ្លាស់ប្តូរសណ្ដាប់ធ្នាប់ដែលត្រូវបានចែងដោយច្បាប់អន្តរជាតិ។ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Lai នោះទេ។ រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយថា តៃវ៉ាន់ជាទឹកដីរបស់ចិនតាំងពីបុរាណកាលមក និងតែងចាត់ទុកតៃវ៉ាន់ជាអធិបតេយ្យភាពរបស់ខ្លួន ហើយក៏មិនបដិសេធក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីយកកោះនេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ រាជវង្ស Qing បានចុះហត្ថលេខាប្រគល់កោះតៃវ៉ាន់ទៅប្រទេសជប៉ុននៅក្នុងឆ្នាំ១៨៩៥ ក្រោមសន្ធិសញ្ញាមួយផ្សេងទៀត ហើយឆ្នាំ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ កោះនេះត្រូវបានប្រគល់ទៅឲ្យរដ្ឋាភិបាលសាធារណៈរដ្ឋចិន។

«
Next
Newer Post
»
Previous
Older Post

No comments:

Leave a Reply