គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្ដល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវកាល ទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជកម្ម Email: sangkhebnews@gmail.com ទូរស័ព្ទលេខ 0312011444-0764444853
អនាគតក្នុងដៃអ្នក កុំលនឹងអន្ទាក់គ្រឿងញៀន
យុវជនល្អរួបរួមគាំទ្រ កម្ចាត់គ្រឿងញៀន
យកគ្រឿងញៀនធ្វើសត្រូវ យកសៀវភៅធ្វើជាមិត្ត
សេពគ្រឿងញៀនគឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន
គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតរបស់យុវវ័យ
Post Image

ឯកឧត្តម ខូវ ឆាយ ចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបគុនខ្មែរយូណាយធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង

 


ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះពិនិត្យទីតាំងសម្រាប់បើកក្លឹបគុនខ្មែរយូណាយធីត របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលមានទីតាំងនៅក្នុង បុរីខេអេស រ៉េសុីដេន ដែលស្ថិតនៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ឯកឧត្តម ប្រធានសហព័ន្ធ គាំទ្រយ៉ាងពេញទំហឹង ចំពោះការបើក ក្លឹបប្រដាល់ គុន ខ្មែរយូណាយធីត នេះ ដើម្បីចូលរួមចំណែកក្នុងការផលិតធនធានកីឡាករ កីឡាការីថ្នាលអោយកាន់តែច្រើនថែមទៀត ក៏ដូចជាអភិវឌ្ឍធនធានកីឡាកំរិតខ្ពស់ដើម្បីតំណាងជាតិ ចូលរួមផ្សព្វផ្សាយគុនខ្មែរអោយល្បីលើឆាកអន្តរជាតិ។
ឯកឧត្តមប្រធានសហព័ន្ធ សូមកោតសរសើរ ទឹកចិត្តស្រលាញ់គុនខ្មែររបស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងឆន្ទ:ក្នុងការបង្កើតក្លិបគុនខ្មែរដ៏ធំ និងរឹងមាំមួយ ទាំងកំរិតក្នុងប្រទេស និងកំរិតអាស៊ាន។
ឯកឧត្តមប្រធាន សន្យានឹងជ្រើសរើសគ្រូបង្វឹកអាជីពល្អៗ ជូនទៅដល់ក្លឹបប្រដាល់ គុន ខ្មែរយូណាយធីត និងខិតខំប្រមែរប្រមូលកៀងគរយុវជន យុវនារីដែលមានទេពកោសល្យ និងមានចំណូលចិត្តខាងវិស័យកីឡាប្រដាល់គុនខ្មែរចូលរួមហ្វឹកហាត់ឱ្យបានច្រើនផងដែរ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធាន ក៏សូមអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា អ្នកជំនួញធំតូចទាំងអស់ សូមងាកមកចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិខ្មែរយើង អោយល្បីសុះសាយពាសពេញសកលលោក។
មោទនភាពគុនខ្មែរ! មោទនភាពជាតិខ្មែរ!
 






ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ!

សូមចុច
បានផ្សាយនៅ: 9/07/2024
Messenger