អ្នកប្រហែលជាបានដឹងហើយថា សត្វត្មាតគឺជាក្រុមអ្នកសម្អាតធម្មជាតិដ៏អស្ចារ្យ! ប៉ុន្តែ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាត្មាតក្បាលត្រងោល?
វាមិនមែនជាជម្រើសម៉ូតសក់របស់វានោះទេ ប៉ុន្តែវាគឺជាអំណោយផលពីធម្មជាតិសម្រាប់ការរស់នៅរបស់ពួកវា! នៅពេលដែលសត្វត្មាតស៊ីចំណី វាត្រូវរុលក្បាលចូលទៅក្រោមស្បែក និងក្នុងខ្លួនរបស់សាកសពសត្វធំៗដែលជាចំណីរបស់វា ដូច្នេះការដែលមានក្បាលត្រងោលគឺជាជម្រើសដ៏ល្អក្នុងការជួយរក្សាភាពស្អាត និងគ្មានបាក់តេរីជាប់ក្បាលរបស់វា។ ការមានរោមលើក្បាលអាចនាំឱ្យមានភាពកខ្វក់រញ៉េរញ៉ៃ ប៉ុន្តែជាមួយនឹងក្បាលរលោង គ្មានរោម ពួកវាអាចរក្សាអនាម័យរបស់ពួកវាបានល្អប្រសើរ។
លើសពីនេះ ស្បែកក្បាលត្រងោលរបស់ពួកវា ក៏មានលក្ខណៈពិសេសជួយរក្សាកម្ដៅក្បាលរបស់ពួកវាឲ្យនៅត្រជាក់ពេលនៅក្រោមកម្តៅថ្ងៃផងដែរ! នេះជាការរចនាដ៏ឆ្លាតវៃពីធម្មជាតិ!
ជាងនេះទៅទៀត រួមទាំងសត្វត្មាតទាំងបីប្រភេទរបស់ខ្មែរផងដែរ តែងតែលាតត្រដាងស្លាបយ៉ាងធំ ដើម្បីហាលកំដៅថ្ងៃ។ សកម្មភាពនេះជួយពួកវាក្នុងការសម្លាប់មេរោគលើរោមរបស់ពួកវា និងរក្សាភាពស្អាតនៅលើខ្លួនប្រាណរបស់ពួកវាផងដែរ។
No comments: