នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួបលើកទី ១២ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ដ្បិតវេលាកន្លងទៅ ១២ឆ្នាំហើយក្តី ប៉ុន្តែប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ នៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិ ក្នុងការទាមទារឯករាជ្យភាពពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិកិច្ច ព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ
No comments: