អ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន១១រូបមកពីក្រុមហ៊ុន វិនិយោគតំបន់សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ប្រទេសចិន ចូលជួបសម្តែងការគួរសមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បី ពិភាក្សាការងារមួយចំនួន និងគោរពអញ្ជើញឯកឧត្តមបណ្ឌិត ចូលរួមពិធីសម្ពោធបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ នៃសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅថ្ងៃទី ៨-ខែវិច្ឆិកា-២០២៤ ខាងមុខនេះ ស្ថិតនៅភូមិតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អ្នកវិនិយោគចិនតៃវ៉ាន់គួរបញ្ជាក់ផងដែរថា៖ គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះផ្តោតលើការបង្កើតឱ្យបាន នូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់លើ ឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៍ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ។
No comments: