គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្ដល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវកាល ទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជកម្ម Email: sangkhebnews@gmail.com ទូរស័ព្ទលេខ 0312011444-0764444853
អនាគតក្នុងដៃអ្នក កុំលនឹងអន្ទាក់គ្រឿងញៀន
យុវជនល្អរួបរួមគាំទ្រ កម្ចាត់គ្រឿងញៀន
យកគ្រឿងញៀនធ្វើសត្រូវ យកសៀវភៅធ្វើជាមិត្ត
សេពគ្រឿងញៀនគឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន
គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតរបស់យុវវ័យ
Post Image

ក្មេងពីរនាក់លង់ទឹកស្លាប់ នៅក្នុងស្បៃប្រស់ត្រី​ ទាំងព្រឹកព្រលឹម




នៅព្រឹកថ្ងៃទី ២៨.១២.២០២៤ វេលាម៉ោ៧.៣៥ នាទី មានករណី មនុស្សលង់ទឹក នៅចំណុចស្ថិតក្នុងភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។។

សាកសពកុមារារងគ្រោះ​ ១.ឈ្មោះសុឹម ភារៈ ភេទប្រុស អាយុ០២ឆ្នាំ ជនជាតិខ្មែរ​ ២.ឈ្មោះរ៉ន ដាវីន ភេទប្រុស អាយុ០២ឆ្នាំ រស់នៅ ភូមិឃុំកេីតហេតុជាមួយគ្នា។ 

    តាមព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា 

👉ឈ្មោះ សុឹម  សារ៉ាយ ភេទប្រុស អាយុ៣៣ឆ្នាំជាតិខ្មែរ ត្រូវជាឪពុកសពសពកុមារារងគ្រោះឈ្មោះ សុឹម ភារៈ

👉ឈ្មោះរ៉ន ដារ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ ត្រូវជាឪពុក សាកសពកុមារារងគ្រោះឈ្មោះរ៉ន ដាវីន (ឪពុកក្មេងទាំងពីរនាក់ជាបងថ្លៃនិងប្អូនថ្លៃនិងគ្នារស់នៅផ្ទះជាមួយគ្នា)បានរវល់ដាំបាយនៅលើផ្ទះដើម្បីត្រៀមទុកទៅចំការ ហើយកុមារារងគ្រោះទាំងពីរនាក់បានលេងទឹកនៅក្រោមផ្ទះ(ទឹកដាក់តង់ចិញ្ចឹមអន្ទង់)ស្ថិតក្នុងភូមឃុំខាងលើ បានបន្តិចឈ្មោះសុឹម សារ៉ាយបានឃាត់កូននិងក្មួយកុំអោយលេងទឹកនិងអោយឡើងមកលើផ្ទះវិញតែកុមារារងគ្រោះទាំង០២នាក់ពុំបានឈប់លេងទឹកទេហើយឈ្មោះសុឹម សារ៉ាយនិងឈ្មោះរ៉ន ដារ៉ូ ក៏បន្តដាំបាយនិងធ្វើម្ហូបជាធម្មតា។លុះម៉ោងប្រហែល៧:២៥នាទីក៏បាត់កុមារាទាំង០២នាក់ពីក្រោមផ្ទះ ឪពុកកុមារារងគ្រោះទាំង០២នាក់ប្រញាប់ដើររកហើយបានប្រទះឃើញកុមារារងគ្រោះទាំង០២នាក់នោះអណ្តែតនៅព្រែកតាកែមុខផ្ទះចម្ងាយប្រហែល៤០ម៉ែត្រ។

ពេលនេះសាកសពកុមារាទាំង០២នាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ!

សូមចុច
បានផ្សាយនៅ: 12/28/2024
Messenger