នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២១:១៥នាទីមានករណីអគ្គិភ័យមួយបានកេីតឡេីង ស្ថិតនៅចំណុចភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បណ្ដាលឱ្យឆេះផ្ទះចំនួន ០៥ខ្នងរបស់
១-ឈ្មោះ សេន សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ
២-ឈ្មោះ ឈៀក គី ភេទប្រុស អាយុ ៧៧ឆ្នាំ
៣-ឈ្មោះ ង៉ុង ណៃសន ភេទប្រុស អាយុ ៦២ឆ្នាំ
៤-ឈ្មោះ រឿន ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ
៥-ឈ្មោះ សៀក គឹមហន (ប្រាក់) ភេទប្រុសអាយុ ៦៣ឆ្នាំ
ក្រោយពីទទួលបានព័ត៌មានភ្លាម លោក វរសេនីយ៍ឯក អ៉ឹម ឃឿនអធិកាស្រុកកោះសូទិន បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ កម្លាំងប្រជាកាពារ និងប្រជាពលរដ្ឋ ចុះជួយពន្លត់ដោយផ្ទាល់ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន ០១ គ្រឿង ស្រុកអូរាំងឪ ០១ គ្រឿង ស្រុកស៉ីធរកណ្ដាល ០១ គ្រឿង ដេីម្បីជួយពន្លត់ភ្លេីងភ្លាមៗ។ ជាអកុសល់ អគ្គីភ័យបានឆេះផ្ទះទាំងស្រុង ចំនួន ០៥ខ្នង រថយន្ត Cammary មួយគ្រឿង ម៉ូតូ៦គ្រឿង កង់អាគុយមួយគ្រឿង និងសម្ភារៈមានតម្លៃជាច្រេីនទៀត។
អគ្គិភ័យត្រូវបាន រលត់ទាំងស្រុងនៅម៉ោង ១១:៥០នាទី ដោយប្រើប្រាស់ទឹកអស់ ១១ស៊ឺទែន ដោយពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ។