នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២១:០០ នាទី ក្រុមកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង បានអនុវត្តការងារតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ក្នុងអំឡុងពេលដោយឡែក ពួកគេបានប្រទះឃើញក្រុមក្មេងពីរក្រុមកំពុងឈ្លោះប្រកែកគ្នា។ កងកម្លាំងនគរបាលបានឃាត់ពួកគេ និងនាំមកអធិការដ្ឋានដើម្បីសាកសួរបំភ្លឺ។
ពួកគេបានបញ្ជាក់ថា ឈ្មោះ ស.ស ភេទប្រុស អាយុ ២៤ឆ្នាំ បានប្រើក្មួយឈ្មោះ ស.លធរ ភេទប្រុស អាយុ ១៦ឆ្នាំ ឱ្យទៅទិញសាច់ខ្លែមនៅមុខសួនថ្មី។ នៅពេលដែល ស.លធរ ទៅដល់សួនថ្មី គាត់បានជួបជាមួយ ហ.ស ល ភេទប្រុស អាយុ ១៧ឆ្នាំ ដែលធ្លាប់មានទំនាស់ជាមួយគ្នាពីមុន។ ហ.ស ល បានយកដបទឹកសុទ្ឋ ១,៥លីត្រ គប់ទៅលើ ស.លធរ ប៉ុន្តែមិនត្រូវ ត្រូវចំម៉ូតូម៉ាកសង់ C125 ពណ៍ខ្មៅ ស្លាកលេខ កំពត-1Q 1143 បណ្តាលឱ្យបែកកាត់ប៊ូខាងមុខ។
ស.លធរ បានត្រឡប់ទៅប្រាប់ ស.ស ថា ហ.ស ល បានគប់ម៉ូតូរបស់គាត់បែកកាត់ប៊ូ។ បន្ទាប់មក ស.ស និង ស.លធរ បានជិះម៉ូតូតាមរក ហ.ស ល ហើយជួបគាត់កំពុងជិះម៉ូតូមកដល់។ ស.ស បានសួររកខុសត្រូវ និងឱ្យសងការខូចខាតម៉ូតូរបស់គាត់ ប៉ុន្តែការពិភាក្សាបានបញ្ចប់ដោយការឈ្លោះប្រកែកគ្នា។ ស.លធរ បានយកដុំថ្មគប់ទៅលើ ហ.ស ល ប៉ុន្តែមិនត្រូវ ត្រូវចំប្រាំងបូមម៉ូតូខាងមុខវិញ។
ក្រោយពីពិនិត្យ ឃើញថាមិនមានការខូចខាតធ្ងន់ធ្ងរ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំបញ្ចប់រឿង និងបញ្ជូនអ្នកទាំងបីឱ្យទៅពិនិត្យមើលអ្នកជាប់ឃុំនៅពន្ធនាគារខេត្ត ដើម្បីទុកជាមេរៀនរបស់ពួកគេ។