នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះបង្រ្កាបទីតាំងភោជនីដ្ឋានមួយកន្លែងមានឈ្មោះ "ម្លប់ធ្នង់មានលាភ" ដែលសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរផ្លូវភេទ។ ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាជាងម៉ោង ១១យប់ តាមបណ្ដោយផ្លូវ ១៩៥២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយការចាប់ឃាត់ខ្លួននាងស្រីទាំង ២០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។