គេហទំព័រ សង្ខេប

ទទួលបានព័ត៌មានថ្មីៗជាមួយ សង្ខេប

សង្ខេប ផ្ដល់ជូននូវ ព័ត៌មានពិត មានប្រយោជន៍ និងត្រូវកាល ទំនាក់ទំនងផ្ដល់ព័ត៌មាន និងផ្សាយពាណិជកម្ម Email: sangkhebnews@gmail.com ទូរស័ព្ទលេខ 0312011444-0764444853
អនាគតក្នុងដៃអ្នក កុំលនឹងអន្ទាក់គ្រឿងញៀន
យុវជនល្អរួបរួមគាំទ្រ កម្ចាត់គ្រឿងញៀន
យកគ្រឿងញៀនធ្វើសត្រូវ យកសៀវភៅធ្វើជាមិត្ត
សេពគ្រឿងញៀនគឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គម
ត្រូវនិយាយថាទេចំពោះគ្រឿងញៀន
គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតរបស់យុវវ័យ
Post Image

ភ្លើងឆេះព្រៃនៅថៃរាលដាលកាន់តែអាក្រក់ទៅៗ គិតត្រឹមថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥

 


គិតត្រឹមថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថានភាពនៅភាគខាងជើងប្រទេសថៃនៅតែបន្តធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃដែលមិនទាន់អាចគ្រប់គ្រងបាន។ ជាពិសេសនៅខេត្តឈៀងម៉ៃ អាជ្ញាធរបានរាយការណ៍ថា មានចំណុចក្តៅ (hotspots) ចំនួន ១៧៦ កន្លែង ដែលក្នុងនោះស្រុក Chiang Dao តែមួយ មានចំណុចក្តៅរហូតដល់ ៥៨ កន្លែង។ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានេះបានបង្ខំឱ្យអាជ្ញាធរត្រូវជម្លៀសប្រជាពលរដ្ឋជាច្រើននាក់ចេញពីតំបន់មានគ្រោះថ្នាក់។
តាមពិតទៅ អគ្គិភ័យនេះបានផ្ទុះឡើងតាំងតែពីពាក់កណ្តាលខែមីនាមកម្ល៉េះ ប៉ុន្តែស្ថានភាពហាក់កាន់តែយ៉ាប់យ៉ឺនដោយសារលក្ខណៈសណ្ឋានដីដែលស្ងួត និងខ្យល់បក់ខ្លាំង។ កត្តាទាំងនេះបានធ្វើឱ្យអណ្តាតភ្លើងរាលដាលកាន់តែលឿន និងពិបាកគ្រប់គ្រង។ ក្រុមអ្នកពន្លត់អគ្គិភ័យ និងអាជ្ញាធរកំពុងប្រឹងប្រែងអស់ពីលទ្ធភាព ប៉ុន្តែភ្លើងនៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ប្រភព៖ Bangkok Post

ពិសេស! ការផ្តល់ជូនមានកំណត់

ទទួលបានការបញ្ចុះតម្លៃ 50% លើការផ្សព្វផ្សាយពាណិជ្ជកម្មថ្ងៃនេះ!

សូមចុច
បានផ្សាយនៅ: 3/30/2025
Messenger