WHAT’S HOT NOW

ads header
គេហទំព័រសង្ខេប ផ្ដល់ជូននូវព័ត៌មានពិត មានប្រយោជន៍ ត្រូវកាល 📲ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 076 4444 853 | 031 2011 444

ព័ត៌មានជាតិ


នយោបាយ


ព័ត៌មានអន្តរជាតិ


ព័ត៌មានកីឡា

រថយន្ត​បុករថយន្ដ​ លេីផ្លូវល្បឿនលឿនបណ្ដាលឲ្យមានអ្នក-(ស្លា-ប់)ម្នាក់​នឹង-របួ-សច្រេីននាក់

 







កំពង់ស្ពឺ​៖​ នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសៀល​ថ្ងៃត្រង់​  ទី​២៦ ខែវិច្ឆិកា​​​​​​​​​​​​ ​ឆ្នាំ២​០​២៤​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាងរថយន្ត​ ០១គ្រឿង​ ម៉ាក​ Lexus RX300 ពណ៌ប្រផេះ ស្លាក​លេខ​ ភ្នំពេញ​2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ រស់នៅ​ភូមិចំពុះក្អែក ​សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេ​ទស្រី​ អាយុ​២៨ឆ្នាំ ជន​ជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីក​បរ​ មក​ពី​ទិស​ខាង​កើ​ត​ ឆ្ពោះ​ទៅទិសខាងលិច​ ក្នុងគន្ល​ងផ្លូវធម្មតា​ ( ភ្នំពេញ​ ទៅ​ ព្រះសី​ហនុ​ ) នៅ​ចំណុច​ផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រលេខ 92+​70​0 ស្ថិត​នៅ​ភូមិ​ទី៦ ឃុំ​យាយម៉ៅពេជ្រនិល ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​ មក​ដល់​ចំណុ​ច​ខាងលើមាន​ការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាក​ចូលគន្លងវ៉ាជែង ហើ​​យក៏ត្រូវ​រថយន្ត​០១គ្រឿង FOR​D RANGER ពណ៌​ស ស៊េរីឆ្នាំ​២០២៤ ស្លាក​លេខ​ភ្នំពេញ​2BY-3110 បេីក​បរ​ដោយឈ្មោះ​ លុក ចិន្តា​ ភេទប្រុស​ អាយុ​៣១ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ​ ​អ្នក​រួមដំណើរម្នាក់ឈ្មោះ N​OG CH​EE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី​ ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ​ Le​xus ពីចំហៀងខាងឆ្វេង​ផ្នែក​ខាងក្រោយ ដែល​កំពុង​បើកបរស្របទិស​គ្នា។  


ក្នុងហេតុការណ៍-(គ្រោះ-ថ្នា-ក់)ខាងលេី​ បានបណ្តាល​ឲ្យគ្រោះ​ថ្នាក់មនុស្ស-(-ស្លា-ប់​-)០១នាក់​ ប្រុស (​ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ)ខូ​ចខាត​រថយន្ត​ទាំងពីរ​ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍​ បានជួយអន្ដរាគមន៍​ស​ម្រួល​យកវត្ថុតាងទាំងពីរ​មកកាន់​អធិការ​ដ្ឋាន​នគរ​បា​ល​ស្រុក​ភ្នំស្រួច​ ដេីម្បី​បន្ដនីតិវិធី​៕

សង្ស័យករណីឃាតកម្មសប្ដីចិត្តខ្លាំងសម្លាប់ប្រពន្ធកូន រួចរត់ទៅចងករសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត


 
កណ្តាល៖ សង្ស័យករណីឃាតកម្មសប្ដីចិត្តខ្លាំងសម្លាប់ប្រពន្ធកូន រួចរត់ទៅចងករសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង០៦:៤០នាទីព្រឹក ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំរកាកោងទីមួយ ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីស្លាប់មួយគ្រួសារ រួមមានសមាជិក៤នាក់៖
ទី១/ឈ្មោះ វុធ សុខចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ និង ប្រពន្ធឈ្មោះ ទូច ស្រីហាចអាយុ ៣៤ឆ្នាំ ព្រមទាំងកូនប្រុស២នាក់ទី១.ឈ្មោះ វុធ ស៊ីប៊ែល អាយុ១២ឆ្នាំ ទី២.ឈ្មោះ វុធ ស៊ីជន អាយុ១០ឆ្នាំ ទាក់ទងករណីខាងលើនេះដែរ កម្លាំងកំពុងតែធ្វើកុសលបច្ច័យ នេះជាព័ត៌មានបឋមព័ត៌មានលម្អិត យើងខ្ញុំជម្រាបជូននៅពេលក្រោយ។


អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

 


ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

ចាក់សម្លាប់សង្សារជាង២០កាំបិត​ រួចរត់គេចខ្លួនបាត់

 


ករណីនិស្សិតស្រី ឆ្នាំទី៤ ត្រូវសង្សារចូលទៅចាក់ជាង២០កាំបិត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហាងកាហ្វេរបស់នាង នៅព្រឹកថ្ងៃទី០៦ វិច្ឆិកានេះ ក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ។


ជនរងគ្រោះឈ្មោះ វណ្ណ ភក្តា អាយុ២៥ឆ្នាំ ចំណែកជនដៃដល់ជាសង្សារបានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពចាក់សម្លាប់នាងដោយមិនទាន់ដឹងពីមូលហេតុ ។ 

នៅពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ដើម្បីជនដៃដល់ដ៏កំណាចនេះ យកមកផ្តន្ទាទោសតាមច្បាប់

តុលាការចេញដីកាឃុំខ្លួន លោក លី សាម៉េត ហៅគ្រូមា

 


នារសៀល ថ្ងៃទី៥ ខែវិច្ឆិកានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បាន  ចេញដីកាឃុំខ្លួន លោក លី សាម៉េត ហៅគ្រូមា ដាក់ពន្ធនាគារនៅ  ក្រោមបទចោទប្រកាន់ពីរឿងឆបោក។ នៅក្នុងករណីដែលបានទាក់ទងដោយសារព័ត៌មានថ្មីៗនេះ លោក លី សាម៉េត ដែលហៅថា គ្រូមា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនដោយសារបទចោទប្រកាន់ពីរឿងឆបោក។ ការចាប់ខ្លួននេះបន្ទាប់ពីលោកបានចូលសារភាពនៅខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានសួរចម្លើយលោកផ្ទាល់ក្នុងការសារភាពនេះ។ ការសារភាពរបស់លោកលីបានធ្វើឡើងក្រោមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់ការសារភាពបន្ថែម។ ការចាប់ខ្លួននេះបង្ហាញពីការប្រឈមមុខរបស់សមត្ថកិច្ចកម្ពុជាក្នុងការប្រឆាំងនឹងបទល្មើសឆបោកនិងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តកំពង់ចាម បើកកម្មវិធីវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

 


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានបើកកម្មវិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
វេទិកានេះ ប្រព្រឹត្តទៅនៅសាសសន្និសិទ សាលាខេត្តកំពង់ចាម ចូលរួមជាអធិបតីដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ដែលត្រូវធ្វើការងារពិភាក្សារយៈពេល ២ថ្ងៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅ កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ.ជ.អ.ប. បានរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានចាប់ផ្ដើមអនុវត្តដំបូងតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការធ្វើកំណែទម្រង់នេះ បានផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍រដ្ឋបាលឯកភាព គោលការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឱ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋចំគោលដៅ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ៕

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា គ្រូបង្រៀន គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ

 


ឯកឧត្តមអភិបាលខេត្ត អ៊ុន ចាន់ដា  បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ក្នុងពិធី បើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៤-២០២៥ និងទិវាដឹងគុណគ្រូបង្រៀន នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងសាលារៀនដែលមានគ្រូបង្រៀន «គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ»។ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសសិស្សឱ្យដើរទៅតាមផ្លូវត្រូវ។
ឯកឧត្តមអភិបាលខេត្ត ក៏បានយកឱកាសនោះ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ដែលបានរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ និងទិវាដឹងគុណគ្រូបង្រៀន ដើម្បីប្រាប់អំពីព័ត៌មានដល់ ក្មួយៗសិស្សានុសិស្ស មាតាបិតា ឬអាណាព្យាបាលសិស្សថា ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ បានមកដល់ហើយ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ការកសាងវប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្ដុង្គឧត្ដមបំផុតរបស់បុគ្គលិកសិក្សា គ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលគុណធម៌ និងឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងសិទ្ធិមនុស្ស ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ ប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។
ក្នុងន័យនេះ ឯកឧត្តម អ៊ុន ចាន់ដា សូមអំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាពនេះ ឱ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ ៕

គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា គ្រោង និងបើកការដ្ឋានសាងសង់នៅដើម ខែវិច្ឆិកា ខាងមុខនេះ ក្រោមទន់ប្រមាណជា៥លានដុល្លារ


 
អ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន១១រូបមកពីក្រុមហ៊ុន វិនិយោគតំបន់សេដ្ឋកិច្ច Golden Integreting International Investment PTE LTD ប្រទេសចិន ចូលជួបសម្តែង​ការ​គួរ​សម​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បី ពិភាក្សាការងារមួយចំនួន និងគោរពអញ្ជើញឯកឧត្តមបណ្ឌិត ចូលរួមពិធីសម្ពោធបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ នៃសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា នៅថ្ងៃទី ៨-ខែវិច្ឆិកា-២០២៤ ខាងមុខនេះ ស្ថិតនៅភូមិតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អ្នកវិនិយោគចិនតៃវ៉ាន់គួរបញ្ជាក់ផងដែរថា៖ គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះផ្តោតលើការបង្កើតឱ្យបាន នូវសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិកម្ពុជា និងបន្តអភិវឌ្ឍន៍ឱ្យក្លាយជាមូលដ្ឋានផលិតកម្ម ផ្គត់ផ្គង់ដ៏សំខាន់លើ ឧហ្សាហកម្ម បោះពុម្ភ ជ្រលក់ពណ៍ និងអេឡិចកូប្លាតីងស្បែក ក្នុងតំបន់អាស៊ានផងដែរ។

ពីរសប្ដាហ៍មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹកទៀតជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ



មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស បានបន្តផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសរុបចំនួន១២.៣០៤សន្លឹកទៀតហើយ នារយៈពេល២សប្តាហ៍ចុងក្រោយមកនេះ គិតចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្ម បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស ក្នុងនោះក្រុមមន្ត្រីបានប្រើប្រាស់ទាំងវិធីសាស្រ្តអចល័ត និងចល័តតាមរថយន្តទៅកាន់មូលដ្ឋានពលរដ្ឋ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួល និងឆាប់រហ័សជូនប្រជាពលរដ្ឋ។
ក្រៅពីសេវាអត្តសញ្ញាណបណ្ណ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដដែលបានឱ្យដឹងថា ២សប្តាហ៍មកនេះ មន្រ្តីក៏បានផ្តល់សេវាអត្តសញ្ញាណកម្មជាង៣ម៉ឺនទៀតដែរ ជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន សេវាលិខិតឆ្លងដែន៩.៨២២លិខិត សៀវភៅស្នាក់២.៧៧២ក្បាល សៀវភៅគ្រួសារ២.៧៣៨ក្បាល និងលិខិតធ្វើដំណើរ៣.២៩០លិខិត។
គួររម្លឹកជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់គោលការណ៍ណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ខិតខំបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដោយជំរុញការផ្ដល់សេវាតាមឌីជីថលឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ក្នុងនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានផ្ដល់ជម្រើសជូនពលរដ្ឋបំពេញបែបទស្នើសុំសេវាតាមតំណភ្ជាប់ https://onlinedmk.owso.gov.kh/

ខួបលើកទី ១២ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ១៥ តុលា ២០១២ - ១៥ តុលា ២០២៤!

 


នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួបលើកទី ១២ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។
ដ្បិតវេលាកន្លងទៅ ១២ឆ្នាំហើយក្តី ប៉ុន្តែប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ នៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិ ក្នុងការទាមទារឯករាជ្យភាពពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិកិច្ច ព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏

នំអន្សមគឺជានំប្រពៃណីដ៏មានតម្លៃខ្ពស់របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់មកហើយ

 


នំអន្សមគឺជានំប្រពៃណីដ៏មានតម្លៃខ្ពស់របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់មកហើយ។ នំប្រភេទនេះត្រូវបានគេជឿថាមានដើមកំណើតនៅក្នុងសម័យរាជព្រះបាទជ័យវរ្ម័នទី២ ហើយតំណាងឱ្យសសរភ្លើងឥស្វរៈនៃដើមកំណើតព្រះឥសូរ។ នំអន្សមមិនត្រឹមតែជានំសម្រាប់ហូបប៉ុណ្ណោះទេ វាក៏ជានំមួយដែលតំណាងឱ្យអត្តសញ្ញាណវប្បធម៌ជាតិរបស់កម្ពុជាផងដែរ។

នំអន្សមត្រូវបានបង្កើតឡើងដោយប្រើគ្រឿងផ្សំសំខាន់ៗដូចជាអង្ករដំណើប សណ្ដែកបាយ ស្នូលសាច់ និងស្លឹកចេក។ វាត្រូវបានរៀបចំជាមួយនឹងស្លឹកចេកដែលបានបត់ជាបន្ទះរួចហើយដាក់គ្រឿងផ្សំនៅលើគ្នា រួចធ្វើការចងជាមួយខ្សែរចងហើយយកទៅចំហុយឬស្ងោរ។ នំអន្សមមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងអាចរក្សាទុកបានយូរដោយសារតែវាត្រូវបានខ្ចប់ដោយស្លឹកចេក។

នំអន្សមតែងតែមាននៅក្នុងពិធីបុណ្យសំខាន់ៗរបស់ខ្មែរដូចជាពិធីចូលឆ្នាំខ្មែរ ពិធីភ្ជុំបិណ្ឌ និងពិធីរៀបអាពាហ៍ពិពាហ៍។ នំអន្សមត្រូវបានគេយកទៅប្រគេនព្រះសង្ឃនៅក្នុងវត្តអំឡុងពេលរដូវបុណ្យទានដើម្បីបង្ហាញការដឹងគុណចំពោះព្រះសង្ឃដែលរងចាំព្រះវស្សាអស់រយៈពេល៣ខែ។ នំអន្សមក៏តំណាងឱ្យការដឹងគុណឪពុកដែលខំបីបាច់រក្សាកូនៗឱ្យធំដឹងក្ដីក្នុងលោកយើងនេះ។

បុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ នាឆ្នាំនេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវមកលេងកំសាន្ត ប្រមាណជាង ៧៤ពាន់នាក់

 

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៏សំខាន់មួយនៅកម្ពុជា ដែលមានអត្ថន័យជ្រៅជាងការប្រមូលផ្ដុំគ្នានៅក្នុងវិហារព្រះពុទ្ធសាសនា។ បុណ្យនេះមានរយៈពេល ១៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី ១ រោច ដល់ថ្ងៃទី ១៥ រោច នៃខែភទ្របទ ដែលត្រូវនឹងខែកញ្ញា និងខែតុលា នៅក្នុងប្រតិទិនចន្ទគតិ។ ក្នុងអំឡុងពេលនេះ ប្រជាជនខ្មែរប្រមូលផ្ដុំគ្នានៅវត្តអារាមដើម្បីឧទ្ទិសផលបុណ្យដល់សាច់ញាតិដែលបានស្លាប់ទៅហើយ។

ក្នុងឆ្នាំនេះ ខេត្តកំពង់ចាមបានទទួលភ្ញៀវមកលេងកំសាន្តប្រមាណជាង ៧៤ពាន់នាក់នៅអំឡុងបុណ្យភ្ជុំបិណ្ឌ។ នេះបង្ហាញពីការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកម្សាន្តនៅខេត្តនេះ ដែលជាសញ្ញានៃការរីកចំរើននៃវិស័យទេសចរណ៍។ ខេត្តកំពង់ចាមមានរមណីយដ្ឋានច្រើនដែលទាក់ទាញភ្ញៀវទេសចរណ៍ ដូចជា ទឹកឆា ភ្នំប្រុស ភ្នំស្រី ប្រសាទនគរបាជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ បឹងធំ និងទំនប់តាកុដ។ ការកើនឡើងនៃចំនួនភ្ញៀវនេះបានធ្វើឱ្យមានការរីករាយនិងសប្បាយរីករាយនៅក្នុងបរិយាកាសបុណ្យភ្ជុំបិណ្ឌ។

បុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាពិធីបុណ្យដែលមានអត្ថន័យខាងវប្បធម៌និងសាសនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសសម្រាប់ប្រជាជនខ្មែរបង្ហាញពីភាពរីករាយនិងសហគមន៍របស់ពួកគេផងដែរ។ បុណ្យនេះក៏ជាឱកាសដ៏ល្អសម្រាប់ភ្ញៀវទេសចរណ៍ដើម្បីស្វែងយល់ពីវប្បធម៌និងប្រពៃណីខ្មែរដ៏ស្រស់ស្អាត។ ការចូលរួមក្នុងបុណ្យភ្ជុំបិណ្ឌគឺជាការបទពិសោធន៍ដ៏អស្ចារ្យមួយដែលអាចបង្ហាញពីភាពរីករាយនិងភាពស្រស់បំព្រងរបស់ប្រជាជនខ្មែរ។


អាជ្ញាធរខេត្តសៀមរាបនឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ២០២៤

 


ការរៀបចំក្បួនហែដ៏អស្ចារ្យនៅខេត្តសៀមរាបសម្រាប់ទិវាទេសចរណ៍ពិភពលោក ២០២៤

ខេត្តសៀមរាបដែលជាទីតាំងនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញនៅកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំក្បួនហែដ៏ធំមួយដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ ២០២៤។ ការរៀបចំនេះប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០នាទីតទៅ ដែលនឹងចាប់ផ្តើមហែចេញពីមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ ក្បួនហែនេះនឹងឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង ហើយនឹងបង្ហាញពីវប្បធម៌ដ៏ស្រស់ស្អាតនិងប្រពៃណីដ៏ចំណានរបស់ខេត្ត។

ការអបអរសាទរនេះមិនត្រឹមតែជាឱកាសសម្រាប់បង្ហាញពីភាពស្រស់ប្រណីតនៃខេត្តសៀមរាបទេ ប៉ុន្តែក៏ជាឱកាសដ៏អស្ចារ្យសម្រាប់បង្កើនការយល់ដឹងអំពីទេសចរណ៍និងវប្បធម៌កម្ពុជា។ ការចូលរួមរបស់ប្រជាជនក្នុងការហែនេះនឹងជួយលើកកំពស់ផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបប្រកបដោយការច្នៃប្រឌិត និងបង្កើតបរិយាកាសចូលរួមទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ។

ការរៀបចំក្បួនហែនេះគឺជាការសហការរវាងអង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិនិងរដ្ឋបាលខេត្តសៀមរាប ដែលបង្ហាញពីភាពជាដៃគូរវាងសហគមន៍អន្តរជាតិនិងកម្ពុជា។ ការរៀបចំនេះក៏បង្ហាញពីការគោរពចំពោះបរិស្ថាន ដោយការហែនឹងធ្វើឡើងដោយគោរពចំពោះធម្មជាតិនិងបរិស្ថានជុំវិញ។

សូមអញ្ជើញបងប្អូនចូលរួមក្នុងការអបអរសាទរនេះដែលនឹងជាការពិតជាពិធីការណ៍ដ៏មានតម្លៃសម្រាប់ខេត្តសៀមរាប និងប្រទេសកម្ពុជា។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររដ្ឋបាលខេត្តសៀមរាប ឬអង្គការទេសចរណ៍ពិភពលោក។





សមត្ថកិច្ច​​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​បួន​នាក់​បន្ទាប់​ពី​បេីក​ឆាក​ប្រយុទ្ធ​គ្នា​ នៅ​ក្នុង​សណ្ឋាគារ​ និង​KTV មួយ​កន្លែង​ដែល​មាន​យីហោ​ ស៊ឹង​ ម៉ាក្រូ

 


សមត្ថកិច្ច​នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនជាតិចិនបួននាក់ក្រោយពេលបើកឆាកប្រយុទ្ធគ្នានៅក្នុងសណ្ឋាគារនិង KTV ដែលមានយីហោស៊ឹងម៉ាក្រូ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅវេលាម៉ោង៩:១០នាទីយប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤នៅផ្លូវជាតិលេខ៤សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ បច្ចុប្បន្នជនជាតិចិនទាំងបួននាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរនិងបន្តតាមនីតិវិធីច្បាប់។









 

 

កុមារ ១៣នាក់ រួមទាំងទារកអាយុ ៣ខែ និងស្រ្តី ៦នាក់ត្រូវបានយោធាអ៊ីស្រាអែល សម្លាប់យ៉ាងព្រៃផ្សៃ

 


ការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនក្នុងតំបន់ហ្កាហ្សាសម្លាប់មនុស្សយ៉ាងហោច ២២នាក់។ ការិយាល័យសារព័ត៌មានរដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា កុមារ ១៣នាក់ រួមទាំងទារកអាយុ ៣ខែ និងស្រ្តី ៦នាក់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់

ការវាយប្រហារដ៏អាក្រក់នៅលើសាលារៀនក្នុងតំបន់ហ្កាហ្សាដែលបានធ្វើឡើងដោយកងទ័ពអ៊ីស្រាអែលបានបណ្តាលឱ្យមានការស្លាប់យ៉ាងហោចណាស់ ២២នាក់ ដែលភាគច្រើនជាស្ត្រីនិងកុមារ។ ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃសៅរ៍ និងបានបង្ករការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ការវាយប្រហារនេះបានកើតឡើងនៅសាលារៀនដែលបានប្រើជាជំរកសម្រាប់ប្រជាជនដែលបានផ្ទេរទីតាំងក្នុងពេលមានសង្គ្រាម។ ក្រុមហាម៉ាស់បានប្រកាសថាសាលារៀនត្រូវបានប្រើជាមជ្ឈមណ្ឌលបញ្ជារបស់ខ្លួន ប៉ុន្តែអ៊ីស្រាអែលបានបដិសេធន៍ថាសាលារៀនត្រូវបានប្រើសម្រាប់គោលបំណងយោធា។ ការវាយប្រហារនេះបានបង្ករការពិភាក្សាអំពីការពារពលរដ្ឋស៊ីវិលនិងការប្រើប្រាស់សម្ភារៈស៊ីវិលដោយក្រុមយោធា។

ការទាមទាររបស់អ៊ីស្រាអែលឲ្យបន្តគ្រប់គ្រងបន្ទាត់ព្រំដែនភាគខាងត្បូងរវាងទីក្រុង Rafah និងអេហ្ស៊ីប បានក្លាយជាចំណុចខ្ទាស់ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំអន្តរជាតិ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
ក្រុមហាម៉ាស់ និយាយថា ពួកគេផ្តោតលើតែកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងដកកងម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សាប៉ុណ្ណោះ ខណៈដែលអ៊ីស្រាអែល និយាយថា សង្រ្គាមអាចបញ្ចប់ទៅបាន ពេលណាដែលក្រុមហាម៉ាស់ត្រូវបានកម្ចាត់អស់ទាំងស្រុង ។
ចំណែកឯចំណុចខ្ទាស់មួយទៀត បានបញ្ជាក់ពីការដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល ជាមួយអ្នកទោសប៉ាឡេស្ទីនដែលឃុំឃាំងដោយអ៊ីស្រាអែល ៕

កម្ពុជាសម្រេចដកខ្លួនពីគម្រោង CLV-DTA ចាប់ពីថ្ងៃទី២០​ កញ្ញានេះតទៅ

 


 
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។
ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។
ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

រដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវប្តូរមកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច



នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជាបានសម្រេចបោះឆ្នោតដើម្បីផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីទេសចរណ៍និងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ លោក ហួត ហាក់ ត្រូវបានបោះឆ្នោតជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំនួសលោក សុខ សូកេន ដែលត្រូវបានផ្លាស់ប្តូរទៅកាន់តំណែងរដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ ការផ្លាស់ប្តូរនេះបានកើតឡើងក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភានៅព្រឹកនោះដោយមានសំឡេងគាំទ្រទាំងស្រុងនៃចំនួនសមាជិកសភាដែលចូលរួមចំនួន១០៦លើ១០៦សំឡេង។

ការផ្លាស់ប្តូរតំណែងនេះគឺជាផ្នែកមួយនៃការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលដែលបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ លោក ហួត ហាក់ ដែលមានបទពិសោធន៍និងជំនាញក្នុងវិស័យទេសចរណ៍ ត្រូវបានគេរំពឹងថានឹងនាំយកភាពថ្មីនិងការអភិវឌ្ឍន៍ដល់ក្រសួងទេសចរណ៍។ ការផ្លាស់ប្តូរនេះត្រូវបានគេគិតថាជាផ្នែកមួយដើម្បីធ្វើអោយកាន់តែមានប្រសិទ្ធភាពការងាររបស់ក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលទាំងមូល។

ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះគឺជាការកែសម្រួលលើកដំបូងហើយសម្រាប់នីតិកាលទី៧នៃរដ្ឋសភាដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ។ ការកែសម្រួលនេះបានធ្វើឡើងតបតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យមានភាពថ្មីនិងប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ប្រទេស។



 

កុមារជិត៦លាននាក់នៅអាស៊ីអាគ្នេយ៍រងផលប៉ះពាល់ដោយគ្រោះមហន្តរាយនៃព្យុះ Yagi

 


ការវិវឌ្ឍន៍នៃព្យុះទីហ្វុង Yagi និងផលប៉ះពាល់ដល់កុមារនៅអាស៊ីអាគ្នេយ៍

កាលពីថ្ងៃទី ១៨ កញ្ញា ឆ្នាំ ២០២៤ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ព្យុះទីហ្វុង Yagi ដែលបានវាយប្រហារតំបន់អាស៊ីអាគ្នេយ៍បានបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរ ដែលបានប៉ះពាល់ដល់កុមារជិត ៦ លាននាក់។ ការខូចខាតនេះបានបង្កឡើងដោយព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏ខ្លាំងបំផុតក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ហើយបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។

ការវិវឌ្ឍន៍នៃព្យុះទីហ្វុង Yagi បានចាប់ផ្តើមនៅថ្ងៃទី ៦-៧ ខែកញ្ញា និងបានបោកបក់ចូលប្រទេសវៀតណាម ដែលជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត។ រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានបង្ហាញពីភាពធន់និងស្មារតីសាមគ្គីភាពក្នុងការឆ្លើយតបនឹងព្យុះដ៏ខ្លាំងនេះ ហើយបានទទួលការគាំទ្រពីសហគមន៍អន្តរជាតិ។ ការខូចខាតដែលបានកត់ត្រាបានរួមមានផ្ទះចំនួន ២៥០.០០០ ខ្នង សាលារៀនចំនួន ១.៣០០ និងបាក់ទំនប់ចំនួន៣០៥ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ក្រៅពីនេះ កសិដ្ឋានវារីវប្បកម្មចំនួន ២.២៥០ ត្រូវបានខូចខាត និងសត្វពាហនៈ និងបសុបក្សីចំនួន ២លាន៣សែនក្បាលបានងាប់។

ការខូចខាតនេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពនិងសុវត្ថិភាពរបស់ប្រជាជនតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមផងដែរ។ រដ្ឋាភិបាលវៀតណាមបានប្រកាសថា ព្យុះទីហ្វុង Yagi បានបណ្តាលឱ្យខូចខាតដល់ទៅ ១,៦៣ ពាន់លានដុល្លារ ហើយអាចនឹងធ្វើឱ្យ GDP របស់វៀតណាមឆ្នាំ២០២៤ ធ្លាក់ចុះ ០,១៥ ភាគរយពីការព្យាករណ៍ពីមុន។

ព័ត៌មានបឋម៖ ពលរដ្ឋនៅក្រុងព្រះសីហនុបានរាយការណ៍ថា រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយបានលិចហើយ

 


ក្រុងព្រះសីហនុ៖ ព័ត៌មានបឋមពីរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋនៅក្រុងព្រះសីហនុបានរាយការណ៍ថា រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយបានលិចហើយក្រោយភ្លៀងធ្លាក់ពេញមួយយប់កាលពីយប់ម៉ិញ។ ទឹកធ្លាក់ក្បាលឆាយគឺជាទីកន្លែងដ៏ល្បីល្បាញមួយនៅក្នុងខេត្តព្រះសីហនុ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនានិងកំសាន្តជារៀងរាល់ឆ្នាំ។ ទឹកជ្រោះនេះមានប្រភពទឹកច្រើនមកពីជួរភ្នំផ្សេងៗជាច្រើននៅតាមមាត់សមុទ្រ ហើយបានបង្កើតជាទេសភាពដ៏ស្រស់ស្អាតនិងគួរឲ្យទាក់ទាញ។ ទោះបីជារមណីយដ្ឋាននេះមានភាពល្បីល្បាញក្តី ក៏ប៉ុន្តែវាត្រូវបានគេរក្សាទុកជាធម្មជាតិដ៏សំខាន់មួយនៅក្នុងប្រទេស។

ការលិចនេះបង្ហាញពីភាពងាយរងគ្រោះរបស់ធម្មជាតិដ៏ស្រស់ស្អាតនេះ ហើយក៏បង្ហាញពីការចាំបាច់នៃការយកចិត្តទុកដាក់លើការការពារនិងថែរក្សាធម្មជាតិផងដែរ។ សូមភ្ញៀវទេសចរនិងពលរដ្ឋប្រុងប្រយ័ត្នខ្ពស់នៅពេលទៅទស្សនារមណីយដ្ឋាននេះ និងត្រូវប្រយ័ត្នចំពោះអាកាសធាតុនិងសភាពធម្មជាតិផ្សេងៗ។ ការប្រុងប្រយ័ត្ននេះមិនត្រឹមតែសំរាប់សុវត្ថិភាពរបស់ពួកគេប៉ុណ្ណោះទេ តែក៏សំរាប់ការថែរក្សាធម្មជាតិដ៏មានតម្លៃនេះផងដែរ។







IShowSpeed ទទួលបានអ្នក Subscribe នៅលើទំព័រ Youtube កើនដល់ ៣០លាននាក់ ពេលកំពុងផ្សាយផ្ទាល់នៅកម្ពុជា

 ការចូលរួមរបស់ IShowSpeed ក្នុងព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជា


IShowSpeed, មានឈ្មោះពិត  Darren Jason Watkins Jr., គឺជាតារាអ៊ីនធឺណេតនិង YouTuber អាមេរិកដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យនិងអ្នកគាំទ្រហ្គេមនៅលើពិភពលោក។ គាត់គឺជាបុគ្គលសំខាន់មួយដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ GUMBALL 3000 ដែលជាព្រឹត្តិការរថយន្តទំនើបៗដ៏ធំបំផុតនៅលើពិភពលោក ដែលបានធ្វើឡើងនៅកម្ពុជាចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែកញ្ញា។ 

IShowSpeed, ទទួលបានអ្នកជាវបន្ថែមកើនដល់ចំនួន 30 លាននាក់នៅលើឆានែល YouTube របស់គាត់ ក្រោយពេលដែលគាត់បានធ្វើការផ្សាយផ្ទាល់មួយនៅកម្ពុជា ជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់។

ព្រឹត្តិការ GUMBALL 3000 បានបង្កើតឡើងដោយសហគ្រិនអង់គ្លេស Maximillion Cooper នៅឆ្នាំ 1999 ហើយបាននាំយករថយន្តស៊ូប៊ឺការចំនួនរាប់ពាន់គ្រឿងធ្វើដំណើរដ៏អស្ចារ្យនៅទូទាំងពិភពលោកដោយធ្វើដំណើរទៅគ្រប់ទ្វីប។ ចំពោះព្រឹត្តិការនៅឆ្នាំនេះគឺពិសេសជាងមុនៗ ព្រោះវាគឺជាការប្រារព្ធខួបលើកទី 25 នៃការប្រមូលផ្ដុំរថយន្តទំនើបៗមកកម្ពុជា ហើយកាន់តែរំភើបព្រោះវាធ្វើឡើងនៅសៀមរាបកម្ពុជាដើម្បីបំបែកកំណត់ត្រា ហ្គីណេស វើលដ៍រីខត ការចតឡានឬំនើបៗនៅតំបន់បេតិកភណ្ឌច្រើនជាងគេ។

ការចូលរួមរបស់ IShowSpeed នៅកម្ពុជាបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រនិងបានបង្ហាញពីភាពល្បីល្បាញរបស់គាត់នៅលើឆានែល YouTube របស់គាត់។ ការចូលរួមរបស់គាត់ក៏បានជួយឱ្យពិភពលោកស្គាល់ពីកម្ពុជាតាមរយៈការបង្ហោះនៅលើអ៊ីនធឺណេតផងដែរ។ កម្មវិធី GUMBALL 3000 បានបង្ហាញពីការគាំទ្រពីក្រសួងទេសចរណ៍និងក្រុមហ៊ុន Chip Mong Group ជាអ្នកឧបត្ថម្ភចម្បង។ ព្រឹត្តិការនេះក៏បានបង្ហាញពីយានយន្តទំនើបជាច្រើនគ្រឿងដែលបើកដោយតារាល្បីៗចំនួន 250 នាក់ មកពីទូទាំងពិភពលោក រួមជាមួយបុគ្គលល្បីៗនៅកម្ពុជាជាច្រើននាក់ទៀត។