WHAT’S HOT NOW

ads header
គេហទំព័រសង្ខេប ផ្ដល់ជូននូវព័ត៌មានពិត មានប្រយោជន៍ ត្រូវកាល 📲ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 076 4444 853 | 031 2011 444

ព័ត៌មានជាតិ


នយោបាយ


ព័ត៌មានអន្តរជាតិ


ព័ត៌មានកីឡា

រថយន្ត​បុករថយន្ដ​ លេីផ្លូវល្បឿនលឿនបណ្ដាលឲ្យមានអ្នក-(ស្លា-ប់)ម្នាក់​នឹង-របួ-សច្រេីននាក់

 







កំពង់ស្ពឺ​៖​ នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសៀល​ថ្ងៃត្រង់​  ទី​២៦ ខែវិច្ឆិកា​​​​​​​​​​​​ ​ឆ្នាំ២​០​២៤​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាងរថយន្ត​ ០១គ្រឿង​ ម៉ាក​ Lexus RX300 ពណ៌ប្រផេះ ស្លាក​លេខ​ ភ្នំពេញ​2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ រស់នៅ​ភូមិចំពុះក្អែក ​សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេ​ទស្រី​ អាយុ​២៨ឆ្នាំ ជន​ជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីក​បរ​ មក​ពី​ទិស​ខាង​កើ​ត​ ឆ្ពោះ​ទៅទិសខាងលិច​ ក្នុងគន្ល​ងផ្លូវធម្មតា​ ( ភ្នំពេញ​ ទៅ​ ព្រះសី​ហនុ​ ) នៅ​ចំណុច​ផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រលេខ 92+​70​0 ស្ថិត​នៅ​ភូមិ​ទី៦ ឃុំ​យាយម៉ៅពេជ្រនិល ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​ មក​ដល់​ចំណុ​ច​ខាងលើមាន​ការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាក​ចូលគន្លងវ៉ាជែង ហើ​​យក៏ត្រូវ​រថយន្ត​០១គ្រឿង FOR​D RANGER ពណ៌​ស ស៊េរីឆ្នាំ​២០២៤ ស្លាក​លេខ​ភ្នំពេញ​2BY-3110 បេីក​បរ​ដោយឈ្មោះ​ លុក ចិន្តា​ ភេទប្រុស​ អាយុ​៣១ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ​ ​អ្នក​រួមដំណើរម្នាក់ឈ្មោះ N​OG CH​EE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី​ ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ​ Le​xus ពីចំហៀងខាងឆ្វេង​ផ្នែក​ខាងក្រោយ ដែល​កំពុង​បើកបរស្របទិស​គ្នា។  


ក្នុងហេតុការណ៍-(គ្រោះ-ថ្នា-ក់)ខាងលេី​ បានបណ្តាល​ឲ្យគ្រោះ​ថ្នាក់មនុស្ស-(-ស្លា-ប់​-)០១នាក់​ ប្រុស (​ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ)ខូ​ចខាត​រថយន្ត​ទាំងពីរ​ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍​ បានជួយអន្ដរាគមន៍​ស​ម្រួល​យកវត្ថុតាងទាំងពីរ​មកកាន់​អធិការ​ដ្ឋាន​នគរ​បា​ល​ស្រុក​ភ្នំស្រួច​ ដេីម្បី​បន្ដនីតិវិធី​៕

សង្ស័យករណីឃាតកម្មសប្ដីចិត្តខ្លាំងសម្លាប់ប្រពន្ធកូន រួចរត់ទៅចងករសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត


 
កណ្តាល៖ សង្ស័យករណីឃាតកម្មសប្ដីចិត្តខ្លាំងសម្លាប់ប្រពន្ធកូន រួចរត់ទៅចងករសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលការពីវេលាម៉ោង០៦:៤០នាទីព្រឹក ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំរកាកោងទីមួយ ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីស្លាប់មួយគ្រួសារ រួមមានសមាជិក៤នាក់៖
ទី១/ឈ្មោះ វុធ សុខចាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ និង ប្រពន្ធឈ្មោះ ទូច ស្រីហាចអាយុ ៣៤ឆ្នាំ ព្រមទាំងកូនប្រុស២នាក់ទី១.ឈ្មោះ វុធ ស៊ីប៊ែល អាយុ១២ឆ្នាំ ទី២.ឈ្មោះ វុធ ស៊ីជន អាយុ១០ឆ្នាំ ទាក់ទងករណីខាងលើនេះដែរ កម្លាំងកំពុងតែធ្វើកុសលបច្ច័យ នេះជាព័ត៌មានបឋមព័ត៌មានលម្អិត យើងខ្ញុំជម្រាបជូននៅពេលក្រោយ។


អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

 


ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

ចាក់សម្លាប់សង្សារជាង២០កាំបិត​ រួចរត់គេចខ្លួនបាត់

 


ករណីនិស្សិតស្រី ឆ្នាំទី៤ ត្រូវសង្សារចូលទៅចាក់ជាង២០កាំបិត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហាងកាហ្វេរបស់នាង នៅព្រឹកថ្ងៃទី០៦ វិច្ឆិកានេះ ក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ។


ជនរងគ្រោះឈ្មោះ វណ្ណ ភក្តា អាយុ២៥ឆ្នាំ ចំណែកជនដៃដល់ជាសង្សារបានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពចាក់សម្លាប់នាងដោយមិនទាន់ដឹងពីមូលហេតុ ។ 

នៅពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ដើម្បីជនដៃដល់ដ៏កំណាចនេះ យកមកផ្តន្ទាទោសតាមច្បាប់

តុលាការចេញដីកាឃុំខ្លួន លោក លី សាម៉េត ហៅគ្រូមា

 


នារសៀល ថ្ងៃទី៥ ខែវិច្ឆិកានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បាន  ចេញដីកាឃុំខ្លួន លោក លី សាម៉េត ហៅគ្រូមា ដាក់ពន្ធនាគារនៅ  ក្រោមបទចោទប្រកាន់ពីរឿងឆបោក។ នៅក្នុងករណីដែលបានទាក់ទងដោយសារព័ត៌មានថ្មីៗនេះ លោក លី សាម៉េត ដែលហៅថា គ្រូមា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនដោយសារបទចោទប្រកាន់ពីរឿងឆបោក។ ការចាប់ខ្លួននេះបន្ទាប់ពីលោកបានចូលសារភាពនៅខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានសួរចម្លើយលោកផ្ទាល់ក្នុងការសារភាពនេះ។ ការសារភាពរបស់លោកលីបានធ្វើឡើងក្រោមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់ការសារភាពបន្ថែម។ ការចាប់ខ្លួននេះបង្ហាញពីការប្រឈមមុខរបស់សមត្ថកិច្ចកម្ពុជាក្នុងការប្រឆាំងនឹងបទល្មើសឆបោកនិងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តកំពង់ចាម បើកកម្មវិធីវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

 


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នេះ បានបើកកម្មវិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
វេទិកានេះ ប្រព្រឹត្តទៅនៅសាសសន្និសិទ សាលាខេត្តកំពង់ចាម ចូលរួមជាអធិបតីដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ដែលត្រូវធ្វើការងារពិភាក្សារយៈពេល ២ថ្ងៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ។
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិពេលនេះ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅ កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ.ជ.អ.ប. បានរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានចាប់ផ្ដើមអនុវត្តដំបូងតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការធ្វើកំណែទម្រង់នេះ បានផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍រដ្ឋបាលឯកភាព គោលការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនៅមូលដ្ឋាន បង្កើតឱ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្ដល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋចំគោលដៅ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ ៕