WHAT’S HOT NOW

ads header
គេហទំព័រសង្ខេប ផ្ដល់ជូននូវព័ត៌មានពិត មានប្រយោជន៍ ត្រូវកាល 📲ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 076 4444 853 | 031 2011 444

ព័ត៌មានជាតិ


នយោបាយ


ព័ត៌មានអន្តរជាតិ


ព័ត៌មានកីឡា

រថយន្ត​បុករថយន្ដ​ លេីផ្លូវល្បឿនលឿនបណ្ដាលឲ្យមានអ្នក-(ស្លា-ប់)ម្នាក់​នឹង-របួ-សច្រេីននាក់

 







កំពង់ស្ពឺ​៖​ នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសៀល​ថ្ងៃត្រង់​  ទី​២៦ ខែវិច្ឆិកា​​​​​​​​​​​​ ​ឆ្នាំ២​០​២៤​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាងរថយន្ត​ ០១គ្រឿង​ ម៉ាក​ Lexus RX300 ពណ៌ប្រផេះ ស្លាក​លេខ​ ភ្នំពេញ​2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ រស់នៅ​ភូមិចំពុះក្អែក ​សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេ​ទស្រី​ អាយុ​២៨ឆ្នាំ ជន​ជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីក​បរ​ មក​ពី​ទិស​ខាង​កើ​ត​ ឆ្ពោះ​ទៅទិសខាងលិច​ ក្នុងគន្ល​ងផ្លូវធម្មតា​ ( ភ្នំពេញ​ ទៅ​ ព្រះសី​ហនុ​ ) នៅ​ចំណុច​ផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រលេខ 92+​70​0 ស្ថិត​នៅ​ភូមិ​ទី៦ ឃុំ​យាយម៉ៅពេជ្រនិល ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​ មក​ដល់​ចំណុ​ច​ខាងលើមាន​ការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាក​ចូលគន្លងវ៉ាជែង ហើ​​យក៏ត្រូវ​រថយន្ត​០១គ្រឿង FOR​D RANGER ពណ៌​ស ស៊េរីឆ្នាំ​២០២៤ ស្លាក​លេខ​ភ្នំពេញ​2BY-3110 បេីក​បរ​ដោយឈ្មោះ​ លុក ចិន្តា​ ភេទប្រុស​ អាយុ​៣១ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ​ ​អ្នក​រួមដំណើរម្នាក់ឈ្មោះ N​OG CH​EE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី​ ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ​ Le​xus ពីចំហៀងខាងឆ្វេង​ផ្នែក​ខាងក្រោយ ដែល​កំពុង​បើកបរស្របទិស​គ្នា។  


ក្នុងហេតុការណ៍-(គ្រោះ-ថ្នា-ក់)ខាងលេី​ បានបណ្តាល​ឲ្យគ្រោះ​ថ្នាក់មនុស្ស-(-ស្លា-ប់​-)០១នាក់​ ប្រុស (​ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ)ខូ​ចខាត​រថយន្ត​ទាំងពីរ​ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍​ បានជួយអន្ដរាគមន៍​ស​ម្រួល​យកវត្ថុតាងទាំងពីរ​មកកាន់​អធិការ​ដ្ឋាន​នគរ​បា​ល​ស្រុក​ភ្នំស្រួច​ ដេីម្បី​បន្ដនីតិវិធី​៕

កម្ពុជាសម្រេចដកខ្លួនពីគម្រោង CLV-DTA ចាប់ពីថ្ងៃទី២០​ កញ្ញានេះតទៅ

 


 
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។
ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។
ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិវៀតណាមចំនួន ២៥នាក់ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសផ្សេងៗទៀត

 


នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបានប្រកាសថាបានបណ្តេញជនជាតិវៀតណាមចំនួន ២៥នាក់ ដែលមានស្រី ៦នាក់ ពីប្រទេសកម្ពុជា ដោយសារតែករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងបទល្មើសផ្សេងៗទៀត។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជនជាតិវៀតណាមទាំងនេះត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

ការបណ្តេញជនជាតិវៀតណាមនេះបានបង្ករឡើងនូវការពិភាក្សានៅក្នុងសង្គមកម្ពុជា និងបង្ហាញពីបញ្ហានៃការគ្រប់គ្រងព្រំដែន និងការអន្តោប្រវេសន៍។ ការបណ្តេញជនជាតិវៀតណាមមិនត្រឹមតែបង្ករឡើងនូវសំណួរអំពីសិទ្ធិមនុស្ស និងសន្តិសុខជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីភាពចាំបាច់នៃការអនុវត្តច្បាប់ និងវិធានការដែលត្រឹមត្រូវក្នុងការគ្រប់គ្រងការចេញចូលរបស់ជនបរទេស។

ការបណ្តេញជនជាតិវៀតណាមនេះគឺជាការរំលឹកថាការគ្រប់គ្រងព្រំដែនត្រូវបានគោរពតាមច្បាប់និងវិធានការដែលបានកំណត់។

ក្រុមប្រឆាំងជ្រុលនិយមប្រកាសពីគម្រោងធ្វើបាតុកម្មជាថ្មី ប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណពិសេស CLV-DTA

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន មួយចេញដោយ ចលនាប្រជាធិបតេយ្យរួបរួមជាតិ ដែលជា Page ប្រឆាំងគ្រប់រឿង ប្រឆាំងសូម្បីផលប្រយោជន៍ជាតិ ស្ដីពីបាតុកម្មជាលើកទីពីរ ប្រឆាំងគម្រោងអភិវឌ្ឍន៍ តំបន់ត្រីកោណពិសេស ស៊ីអិលវី ឌីធីអេ នៅកូរ៉េខាងត្បូង។ នៅក្នុងសេចក្ដីប្រកាសនោះ ក្រុមប្រឆាំងជ្រុលនិយម បានរើសយកថ្ងៃទី 01 ខែកញ្ញា ឆ្នាំ2024 ដើម្បីធ្វើបាតុកម្ម ។

ក្រុមប្រឆាំងបានប្រើសារញុះញង់ ឲ្យពលរដ្ឋស្អប់រដ្ឋាភិបាលស្អប់ការអភិវឌ្ឍ ដោយពួកគេបានពិពណ៌នាថា សកម្មភាពរបស់រដ្ឋាភិបាលសព្វថ្ងៃ គឺគឃ្លើន មិនត្រឹមតែមិនដកខ្លួនចេញពីគម្រោង ស៊ីអិលវី ឌីធីអេ តាមការទាមទាររបស់ពលករខ្មែរនៅកូរ៉េខាងត្បូងទេ ថែមទាំងមានគម្រោងកាត់ខេត្តព្រះវិហារ បន្ថែមទៅក្នុងគម្រោងទៀត 

យ៉ាងណាមិញ គម្រោងបាតុកម្មរបស់ក្រុមបក្សប្រឆាំង បានបរាជ័យម្ដងរួចមកហើយ នៅថ្ងៃទី18 ខែសីហា ក៏ព្រោះតែប្រជាពលរដ្ឋ ស្រឡាញ់ការអភិវឌ្ឍ ស្រឡាញ់សន្តិភាព ជាជាងស្ដាប់សម្ដីញុះញង់ដដែលៗ ដែលតែងតែខាតមិនដែលចំណេញ។


អតីតមេចលនាបាតុកម្ម Mr. Seth ថាសម រង្ស៊ីជាមេក្លោងនៅពីក្រោយខ្នង ដែលរៀបផែនការបាតុម្មថ្ងៃទី 18 សីហា


 អតីតមេចលនាបាតុកម្ម Mr. Seth ថាសម រង្ស៊ីជាមេក្លោងនៅពីក្រោយខ្នង ដែលរៀបផែនការបាតុម្មថ្ងៃទី 18 សីហា

 

ហ្សង់ ហ្រង់ស័រតាន់ ៖ ខ្ញុំត្រូវបានគេចោទប្រកាន់ថាជាមនុស្សលក់ក្បា ល លក់ខ្លួ ន ព្រោះតែមិនជ្រើសរើសនៅជាមួយពួកជ្រុលនិយម


ឯកឧត្តម ហ្សង់ ហ្រង់ស័រតាន់ ៖ ខ្ញុំត្រូវបានគេចោទប្រកាន់ថាជាមនុស្សលក់ក្បាល លក់ខ្លួ ន ព្រោះតែមិនជ្រើសរើសនៅជាមួយពួកជ្រុលនិយម
ការថ្លែងបែបនេះ​ ក្នុងកម្មពិធីផ្សាយផ្ទាល់ ៖ វេទិកាសារព័ត៌មានលើកទី៤ ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់​កាលពីថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២៤​។

តាមការលើកឡើងរបស់ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រ តាន់ បានរៀបរាប់ថា ឯកឧត្តម ប៉ែន បូណា ខ្ញុំ សុទ្ធតែជាអ្នកចេះដឹងដែរ គឺជាមនុស្សក្បត់ជាតិ លក់ក្បាល លក់ខ្លួ ន​ ពីព្រោះអ្វី ពីព្រោះពួកខ្ញុំទាំង២នាក់ មិនជ្រើសរើសនៅជាមួយពួកជ្រុលនិយម បានន័យថាពួកជ្រុលនិយម និងប្រជានិយមអស់នេះ កំណត់សិទ្ធិរបស់ខ្ញុំ ខ្ញុំអត់មានសិទ្ធិស្នេហាជាតិទេ ខ្ញុំអត់មានសិទ្ធិអះអាងថាខ្ញុំជាតិនិយមទេ ខណៈអំឡុងពេល៣០ឆ្នាំចុងក្រោយនេះ ខ្ញុំបានចែកចាយ ចែករំលែក សុទ្ធតែចំណេះដឹង ដល់យុវជន ដល់សង្គមខ្មែរ ក្នុងពេលដែលពួកគេចែកចាយអ្វី ពាក្យសំអប់ កំហឹង ការវែកញ៉ែកអោយឆ្ងាយពីគ្នា រវាងស្រទាប់វណ្ណៈមួយ និងស្រទាប់វណ្ណៈមួយទៀត បង្កអោយមានបញ្ហារវាងខ្មែរនិងខ្មែរ ហើយថ្ងៃនេះគាត់មកចោទ រាជរដ្ឋាភិបាល មកចោទពួកខ្ញុំទាំង២នាក់ ដែលចូលរួមក្នុងរាជរដ្ឋាភិបាល ដែលចង់ជៀសវាងជំហជ្រុលនិយម ថាពួកខ្ញុំមិនមែនជាអ្នកស្នេហាជាតិទេ ពួកខ្ញុំអត់មានសិទ្ធិស្នេហាជាតិទេ មើលភ្នែកខ្ញុំអោយមែនទែន ខ្ញុំក៏ជាពលរដ្ឋម្នាក់ដែរ ខ្ញុំរស់នៅបរទេស៣០ឆ្នាំ ធ្វើការអោយបរទេស៣០ឆ្នាំក្នុងវិទ្យុបារាំងអន្តរជាតិ ធ្វើការអោយបរទេសដើម្បីបំរើប្រយោជន៍ខ្មែរ ផ្សព្វផ្សាយព័ត៌មានដើម្បីបំរើប្រយោជន៍ខ្មែរ ថ្ងៃនេះគេមកជេរពួកខ្ញុំ ថាខ្ញុំលក់ឩត្តមគតិ ក្បត់ជាតិ អត់មានសិទ្ធិឈរនៅខាងអ្នកជាតិនិយម អត់មានសិទ្ធិឈរនៅខាងអ្នកស្នេហាជាតិទេ។

កុំចេះតែហ៊ាន យុវជន​ម្នាក់​ដែល​ជាអ្នកញុះញង់ឲ្យមានការចូលរួមបាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅ​ពន្ធនាគារ​ខេត្ត​កំពង់​ស្ពឺ

យុវជន​ម្នាក់​បានប្រើបណ្ដាញសង្គម ហ្វេសប៊ុក ​ញុះញង់ គៀងគរឲ្យមានការចូលរួមបាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ រឿងគម្រោងអភិវឌ្ឍន៍តំបន់​ត្រីកោណ​CLV​(DTA) ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅ​ពន្ធនាគារ​ខេត្ត​កំពង់​ស្ពឺ

ខេត្ដកំពង់ស្ពឺ​៖​  យុវជន​ម្នាក់​​មានបណ្ដាញហ្វេសប៊ុកឈ្មោះ​ ដា​ សុវណ្ណ​មករា​ ជាសិស្ស​ថ្នាក់​ទី១២ រៀននៅសាលា​មួយក្នុងខេត្ត​កំពង់​ស្ពឺ​ ​ បានចែករំលែកនូវសារមួយដែលមានខ្លឹមសារអំពាវនាវ អោយពលរដ្ឋចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាលស្របច្បាប់ និងបានអំពាវនាវ​អោយយុវជន និងអ្នកចូលរួម​គាំទ្រ​បាតុកម្ម​ប្រឆាំង​ផ្ដួ​លរំលំ​រាជរដ្ឋាភិបាល​កម្ពុ​ជា​ និងទាមទារអោយរាជរដ្ឋា​ភិ​បាលលុបគម្រោងអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រីកោណ​ CLV (DTA) និងបានញុះញង់​ជឿតាមជនជ្រុលនិយម​ដែលជាមេក្លោងជនក្បត់ជាតិ៣​ជំ​នាន់​ អោយត្រៀមចូលរួមបាតុកម្មនៅថៃ្ងទី18.08.​202​4ខាងមុខ​នេះ។
យុវជន​ដែលញុះញង់ឲ្យមានការចូលរួមបាតុកម្មមាន​ឈ្មោះ​ ធឹម​ មករា​ បានទទួល​ស្គាល់​ថា​ ខ្លួនពិតជាបានធ្វេីសកមមភាពគៀងគរនិងញុះញង់អោយមានការត​វ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាអោយមានផ្លា​ស់ប្ដូរពិតប្រាកដមែនដោយយកតាមយុវជននៅក្រៅ​ប្រ​ទេស​ បច្ចុប្បន្ន​សមត្ថកិច្ច​បានដំណេីរការ​កសាងសំ​ណុំ​រឿង​បញ្ជូនទៅ​អ​យ្យការ​ធ្វើ​ការចោទប្រកាន់​ ពីប​ទ​រួម​គំនិត​ក្បត់​ ដែលត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ​ ។ 





 

ប្រភពពី ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

ក្រសួងកសិកម្ម អោយមន្ត្រីជំនាញជួយដល់កសិដ្ឋានរបស់សហគមន៍កសិកម្មទំនើប "បន្លែផ្ទះសំណាញ់ត្រាំកក់"


ចាប់ពីសប្តាហ៍ក្រោយទៅ មន្រ្តីជំនាញឯកទេសខាងផ្នែកដាំដុះដំណាំបន្លែរបស់ក្រសួងកសិកម្ម នឹងមកស្នាក់នៅប្រចាំការផ្ទាល់រយៈពេល១ខែ នៅក្នុងកសិដ្ឋានរបស់សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់»។
ការធានាអះអាងនេះធ្វើឡើងដោយ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការទទួលបន្ទុកការងារដំណាំសាកវប្បកម្ម ដែលបានដឹកនាំក្រុមមន្ត្រីអ្នកជំនាញ និងអ្នកបច្ចេកទេស ដើម្បីស្វែងយល់ពីតម្រូវការគាំទ្រខាងផ្នែកបច្ចេកទេស និងផ្តល់ការបង្ហាត់បង្រៀន ជួយដោះស្រាយបំពេញបន្ថែមរាល់ចំណុចខ្វះខាត និងបញ្ហាប្រឈមរបស់សហគមន៍ក្នុងការធ្វើផលិតកម្មបន្លែរបស់ខ្លួន។
ការទទួលបានការគាំទ្របច្ចេកទេសកម្រិតសហគមន៍ដោយផ្ទាល់ពីក្រសួងកសិកម្ម គឺជាអត្ថប្រយោជន៍មួយទៀតនៃការចូលរួមជាមួយសហគមន៍កសិកម្មទំនើប ក្រៅពីការទទួលបានដើមទុន ទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិត។

គណបក្សហ្វ៊ុន ស៊ិនប៉ិច ចេញសេចក្តីអំពាវនាវ ជូនសមាជិកសមាជិកា អ្នកគាំទ្រ ទាំងអស់រក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់

 

គណបក្សហ្វ៊ុន ស៊ិនប៉ិច ចេញសេចក្តីអំពាវនាវ ជូនសមាជិកសមាជិកា អ្នកគាំទ្រ ទាំងអស់រក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមសេចក្ដីអំពាវនាវ មួយច្បាប់ចុះថ្ងៃទី ១៤ ខែសីហា ឈ្នាំ២០២៤ របស់គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់ថា ការសម្តែងមតិ ការសម្ដែងឆន្ទៈណាមួយ គឺសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជារាស្ត្រ តែគប្បីជៀងវាង ការប្រើប្រាស់ឱ្យជ្រុលហួសខុសច្បាប់នោះដែរ ដែលនាំឱ្យសង្គមជាតិ អសន្តិសុខ និងការបែកបាក់សាមគ្គីជាតិរបស់ខ្មែរយើង។

ដូច្នេះ សូមបងប្អូន ជនរួមជាតិ សមាជិកសមាជិកា អ្នកគាំទ្រ ពង្រឹងរួបរួមសាមគ្គី ជុំវិញ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីទ្រង់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំ អ្នករាជានិយម អ្នកប្រជាធិបតេយ្យ ឆ្ពោះទៅរកឯកភាពជាតិ សាមគ្គីភាព និងជាពិសេសធ្វើការដោះស្រាយបញ្ហាជាតិធំៗ ជូនបងប្អូនជនរួមជាតិ ដោយសន្តិវិធី៕