ព័ត៌មានពី Facebook
ផ្សព្វផ្សាយផលិតផលរបស់អ្នក ជាមួយសង្ខេប គឺដើម្បីគាំទ្រអំពើល្អក្នុងសង្គម!

មន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ត្រូវចាប់ខ្លួនពីបទលួចលុយ និងទូរស័ព្ទ

បង្រ្កាបទីតាំងភោជនីដ្ឋានមួយកន្លែងមានឈ្មោះ "ម្លប់ធ្នង់មានលាភ" ដែលសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរផ្លូវភេទ
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះបង្រ្កាបទីតាំងភោជនីដ្ឋានមួយកន្លែងមានឈ្មោះ "ម្លប់ធ្នង់មានលាភ" ដែលសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរផ្លូវភេទ។ ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាជាងម៉ោង ១១យប់ តាមបណ្ដោយផ្លូវ ១៩៥២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយការចាប់ឃាត់ខ្លួននាងស្រីទាំង ២០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ឃាត់ខ្លួនបុរសម្នាក់ក្នុងបទល្មើសគ្រឿងញៀន និងវត្ថុតាងមួយចំនួននៅចំណុចទីតាំងខារ៉ាអូខេយីហោពង្រកើត ស្រុកកោះសូទិន
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះសូទិន បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន។ ការប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរកឃើញវត្ថុតាងជាម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់។
អភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងថា ការប្រតិបត្តិការនេះបានចាប់ផ្តើមនៅវេលាម៉ោង២០:៣០នាទី ក្រោយពីទទួលបានព័ត៌មានពីម្ចាស់ទីតាំងខារ៉ាអូខេយីហោពង្រកើត ថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅក្នុងតំបន់។ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ ដែលម្នាក់ក្នុងចំណោមនោះបានរត់គេចខ្លួនបាត់ទៅ។ ជនសង្ស័យដែលនៅសល់ត្រូវបានឃាត់ខ្លួន និងរកឃើញវត្ថុតាងជាម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន។
លោកអភិបាលស្រុកបានបន្តថា ការប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងការឯកភាពពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត។ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ឃាត់ខ្លួនក្មេងស្ទាវបីនាក់គប់គ្នានៅក្រុងកំពង់ឆ្នាំង ធ្វើកិច្ចសន្យាអប់រំ និងនាំឱ្យទៅពិនិត្យមើលអ្នកជាប់ឃុំនៅពន្ធនាគារដើម្បីទុកជាមេរៀន
នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២១:០០ នាទី ក្រុមកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង បានអនុវត្តការងារតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ក្នុងអំឡុងពេលដោយឡែក ពួកគេបានប្រទះឃើញក្រុមក្មេងពីរក្រុមកំពុងឈ្លោះប្រកែកគ្នា។ កងកម្លាំងនគរបាលបានឃាត់ពួកគេ និងនាំមកអធិការដ្ឋានដើម្បីសាកសួរបំភ្លឺ។
ពួកគេបានបញ្ជាក់ថា ឈ្មោះ ស.ស ភេទប្រុស អាយុ ២៤ឆ្នាំ បានប្រើក្មួយឈ្មោះ ស.លធរ ភេទប្រុស អាយុ ១៦ឆ្នាំ ឱ្យទៅទិញសាច់ខ្លែមនៅមុខសួនថ្មី។ នៅពេលដែល ស.លធរ ទៅដល់សួនថ្មី គាត់បានជួបជាមួយ ហ.ស ល ភេទប្រុស អាយុ ១៧ឆ្នាំ ដែលធ្លាប់មានទំនាស់ជាមួយគ្នាពីមុន។ ហ.ស ល បានយកដបទឹកសុទ្ឋ ១,៥លីត្រ គប់ទៅលើ ស.លធរ ប៉ុន្តែមិនត្រូវ ត្រូវចំម៉ូតូម៉ាកសង់ C125 ពណ៍ខ្មៅ ស្លាកលេខ កំពត-1Q 1143 បណ្តាលឱ្យបែកកាត់ប៊ូខាងមុខ។
ស.លធរ បានត្រឡប់ទៅប្រាប់ ស.ស ថា ហ.ស ល បានគប់ម៉ូតូរបស់គាត់បែកកាត់ប៊ូ។ បន្ទាប់មក ស.ស និង ស.លធរ បានជិះម៉ូតូតាមរក ហ.ស ល ហើយជួបគាត់កំពុងជិះម៉ូតូមកដល់។ ស.ស បានសួររកខុសត្រូវ និងឱ្យសងការខូចខាតម៉ូតូរបស់គាត់ ប៉ុន្តែការពិភាក្សាបានបញ្ចប់ដោយការឈ្លោះប្រកែកគ្នា។ ស.លធរ បានយកដុំថ្មគប់ទៅលើ ហ.ស ល ប៉ុន្តែមិនត្រូវ ត្រូវចំប្រាំងបូមម៉ូតូខាងមុខវិញ។
ក្រោយពីពិនិត្យ ឃើញថាមិនមានការខូចខាតធ្ងន់ធ្ងរ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំបញ្ចប់រឿង និងបញ្ជូនអ្នកទាំងបីឱ្យទៅពិនិត្យមើលអ្នកជាប់ឃុំនៅពន្ធនាគារខេត្ត ដើម្បីទុកជាមេរៀនរបស់ពួកគេ។

មនុស្សពីរនាក់ស្លាប់ និងប្រាំនាក់ទៀតរបួសធ្ងន់ ក្នុងហេតុការឆេះក្លឹបកំសាន្តមីតណាយ
ជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យឆេះក្លឹប មួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ នឹងរងរបួសធ្ងន់ ៥នាក់នៅខណ្ឌដង្កោ, នគរបាលប្រេីប្រាស់ឡានទឹក៥៧គ្រឿង
អគ្គិភ័យបានឆាបឆេះក្លឹប មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់៤០ឡាន ស្មេីរនឹង១៦០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០៤គ្រឿង ប្រេីប្រាស់ទឹកអស់០៦ឡាន ស្មេីរនឹង២៤ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំេពញ ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង១០ម៉ែត្រគូប, រថយន្តកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រេីប្រាស់ទឹកអស់០៣ឡាន ស្មេីរនឹង២៦ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង១២ម៉ែត្រគូប, រថយន្តរបស់សួនឧស្សាហ៍កម្មកាណាឌីយ៉ា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង១២ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ (៣៥ម៉ែត្រ x ៤០ម៉ែត្រ) ឆេះក្លឹបកំសាន្តចំនួន ០១ក្លឹប, ម៉ូតូចំនួន ០៥គ្រឿង រួមទាំងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ ទំហំ (៣,៥ម៉ែត្រ x ៥ម៉ែត្រ) ចំនួន ០១បន្ទប់។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១និង៣០នាទីរសៀលនាថ្ងៃខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា គឺបណ្តាលមកពីជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបានបណ្តាលឲ្យមនុស្សប្រុសចំនួន០២នាក់បានស្លាប់ និងមនុស្សប្រុសចំនួន០៥នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ៕

អគ្គិភ័យបានឆេះផ្ទះ១ខ្នង និងរាលដាលបន្តទៅផ្ទះ១ខ្នងទៀតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
ឆេះទៀតហេីយ😭 អគ្គិភ័យបានឆេះផ្ទះ១ខ្នង និងរាលដាលបន្តទៅផ្ទះ១ខ្នងទៀតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិបន្ទាយថ្ម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង 2:00នាទី ។
អគ្គិភ័យបានឆេះផ្ទះ១ខ្នង និងរាលដាលបន្តទៅផ្ទះ១ខ្នងទៀតបន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យចេញរថយន្តអគ្គិភ័យ៤គ្រឿង (រថយន្តខេត្ត ២គ្រឿង ក្រុងកំពង់ចាម១គ្រឿង និងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ១គ្រឿង) ចេញអន្តរាគមន៍ជាបន្ទាន់ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង 2:30នាទីថ្ងៃដដែលនេះ ។
ដោយឡែក ទំហំ នៃការខូចខាតលម្អិត នៃករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍លំអិតនៅឡើយទេ។

ឃាត់ខ្លួនក្មេងទំនើង២០នាក់ ដែលតែងតែដើរអុកឡុកក្នុងក្រុងប៉ោយប៉ែត បញ្ជូនទៅតុលាការ
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះដោយផ្ទាល់និងចាត់កម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល បើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចយើង បានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួន។
បច្ចុប្បន្នជនសង្ស័យក្មេងទំនើងទាំងនេះ ត្រូវបានឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

អគ្គីភ័យលេបយកផ្ទះ៥ខ្នង រថយន្ដ ម៉ូតូជាច្រេីនគ្រឿងនៅជ្រោយសសិត ស្រុកកោះសទិន
នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២១:១៥នាទីមានករណីអគ្គិភ័យមួយបានកេីតឡេីង ស្ថិតនៅចំណុចភូមិជ្រោយសសិត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បណ្ដាលឱ្យឆេះផ្ទះចំនួន ០៥ខ្នងរបស់
១-ឈ្មោះ សេន សុខហេង ភេទស្រី អាយុ ៣៥ឆ្នាំ
២-ឈ្មោះ ឈៀក គី ភេទប្រុស អាយុ ៧៧ឆ្នាំ
៣-ឈ្មោះ ង៉ុង ណៃសន ភេទប្រុស អាយុ ៦២ឆ្នាំ
៤-ឈ្មោះ រឿន ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ
៥-ឈ្មោះ សៀក គឹមហន (ប្រាក់) ភេទប្រុសអាយុ ៦៣ឆ្នាំ
ក្រោយពីទទួលបានព័ត៌មានភ្លាម លោក វរសេនីយ៍ឯក អ៉ឹម ឃឿនអធិកាស្រុកកោះសូទិន បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ កម្លាំងប្រជាកាពារ និងប្រជាពលរដ្ឋ ចុះជួយពន្លត់ដោយផ្ទាល់ ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន ០១ គ្រឿង ស្រុកអូរាំងឪ ០១ គ្រឿង ស្រុកស៉ីធរកណ្ដាល ០១ គ្រឿង ដេីម្បីជួយពន្លត់ភ្លេីងភ្លាមៗ។ ជាអកុសល់ អគ្គីភ័យបានឆេះផ្ទះទាំងស្រុង ចំនួន ០៥ខ្នង រថយន្ត Cammary មួយគ្រឿង ម៉ូតូ៦គ្រឿង កង់អាគុយមួយគ្រឿង និងសម្ភារៈមានតម្លៃជាច្រេីនទៀត។
អគ្គិភ័យត្រូវបាន រលត់ទាំងស្រុងនៅម៉ោង ១១:៥០នាទី ដោយប្រើប្រាស់ទឹកអស់ ១១ស៊ឺទែន ដោយពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ។

បង្ក្រាបឧក្រិដ្ឋជនវៀតណាម១២នាក់ ដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបឧក្រិដ្ឋជនវៀតណាម១២នាក់ ដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត
ខេត្តស្វាយរៀង ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរនាយកដ្ឋាននគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា, ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីខាងលើ។
លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២៖០០នាទីរសៀល កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២នាក់រួមមាន៖
*ទី១៖ឈ្មោះ ហឿ ង៉ុកថាម ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម
*ទី២៖ឈ្មោះ ឡាំ ធី ញឺវិន ភេទស្រី អាយុ១៧ឆ្នាំ
*ទី៣៖ឈ្មោះ ង្វៀង ទ្រីដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
*ទី៤៖ឈ្មោះ ង្វៀង ហ្វានលឺ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
*ទី៥៖ឈ្មោះ ហ្វៀង វ៉ាន់ថាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម
*ទី៦៖ឈ្មោះ ហ្វាម វ៉ាន់ទូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
*ទី៧៖ឈ្មោះ ដាវ ត្រុងហៀវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
*ទី៨៖ឈ្មោះ ឡ ឌឹកទន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
*ទី៩៖ឈ្មោះ ង្វៀង យីគឿង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
*ទី១០៖ឈ្មោះ ង្វៀង វ៉ាន់ហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម
*ទី១១៖ឈ្មោះ ហ្វាម វឹងវៀក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម
*ទី១២៖ឈ្មោះ ងរ វ៉ានជាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕

ក្មេងពីរនាក់លង់ទឹកស្លាប់ នៅក្នុងស្បៃប្រស់ត្រី ទាំងព្រឹកព្រលឹម
នៅព្រឹកថ្ងៃទី ២៨.១២.២០២៤ វេលាម៉ោ៧.៣៥ នាទី មានករណី មនុស្សលង់ទឹក នៅចំណុចស្ថិតក្នុងភូមិព្រែកតាកែ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។។
សាកសពកុមារារងគ្រោះ ១.ឈ្មោះសុឹម ភារៈ ភេទប្រុស អាយុ០២ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះរ៉ន ដាវីន ភេទប្រុស អាយុ០២ឆ្នាំ រស់នៅ ភូមិឃុំកេីតហេតុជាមួយគ្នា។
តាមព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា
👉ឈ្មោះ សុឹម សារ៉ាយ ភេទប្រុស អាយុ៣៣ឆ្នាំជាតិខ្មែរ ត្រូវជាឪពុកសពសពកុមារារងគ្រោះឈ្មោះ សុឹម ភារៈ
👉ឈ្មោះរ៉ន ដារ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ ត្រូវជាឪពុក សាកសពកុមារារងគ្រោះឈ្មោះរ៉ន ដាវីន (ឪពុកក្មេងទាំងពីរនាក់ជាបងថ្លៃនិងប្អូនថ្លៃនិងគ្នារស់នៅផ្ទះជាមួយគ្នា)បានរវល់ដាំបាយនៅលើផ្ទះដើម្បីត្រៀមទុកទៅចំការ ហើយកុមារារងគ្រោះទាំងពីរនាក់បានលេងទឹកនៅក្រោមផ្ទះ(ទឹកដាក់តង់ចិញ្ចឹមអន្ទង់)ស្ថិតក្នុងភូមឃុំខាងលើ បានបន្តិចឈ្មោះសុឹម សារ៉ាយបានឃាត់កូននិងក្មួយកុំអោយលេងទឹកនិងអោយឡើងមកលើផ្ទះវិញតែកុមារារងគ្រោះទាំង០២នាក់ពុំបានឈប់លេងទឹកទេហើយឈ្មោះសុឹម សារ៉ាយនិងឈ្មោះរ៉ន ដារ៉ូ ក៏បន្តដាំបាយនិងធ្វើម្ហូបជាធម្មតា។លុះម៉ោងប្រហែល៧:២៥នាទីក៏បាត់កុមារាទាំង០២នាក់ពីក្រោមផ្ទះ ឪពុកកុមារារងគ្រោះទាំង០២នាក់ប្រញាប់ដើររកហើយបានប្រទះឃើញកុមារារងគ្រោះទាំង០២នាក់នោះអណ្តែតនៅព្រែកតាកែមុខផ្ទះចម្ងាយប្រហែល៤០ម៉ែត្រ។
ពេលនេះសាកសពកុមារាទាំង០២នាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រថយន្តបុករថយន្ដ លេីផ្លូវល្បឿនលឿនបណ្ដាលឲ្យមានអ្នក-(ស្លា-ប់)ម្នាក់នឹង-របួ-សច្រេីននាក់
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃត្រង់ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ០១គ្រឿង ម៉ាក Lexus RX300 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីកបរ មកពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច ក្នុងគន្លងផ្លូវធម្មតា ( ភ្នំពេញ ទៅ ព្រះសីហនុ ) នៅចំណុចផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ 92+700 ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកដល់ចំណុចខាងលើមានការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាកចូលគន្លងវ៉ាជែង ហើយក៏ត្រូវរថយន្ត០១គ្រឿង FORD RANGER ពណ៌ស ស៊េរីឆ្នាំ២០២៤ ស្លាកលេខភ្នំពេញ2BY-3110 បេីកបរដោយឈ្មោះ លុក ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្នោតជ្រុំ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ អ្នករួមដំណើរម្នាក់ឈ្មោះ NOG CHEE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ Lexus ពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយ ដែលកំពុងបើកបរស្របទិសគ្នា។
ក្នុងហេតុការណ៍-(គ្រោះ-ថ្នា-ក់)ខាងលេី បានបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស-(-ស្លា-ប់-)០១នាក់ ប្រុស (ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ)ខូចខាតរថយន្តទាំងពីរ បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ បានជួយអន្ដរាគមន៍សម្រួលយកវត្ថុតាងទាំងពីរមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីបន្ដនីតិវិធី៕

ចាក់សម្លាប់សង្សារជាង២០កាំបិត រួចរត់គេចខ្លួនបាត់
ករណីនិស្សិតស្រី ឆ្នាំទី៤ ត្រូវសង្សារចូលទៅចាក់ជាង២០កាំបិត បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅក្នុងហាងកាហ្វេរបស់នាង នៅព្រឹកថ្ងៃទី០៦ វិច្ឆិកានេះ ក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ។
ជនរងគ្រោះឈ្មោះ វណ្ណ ភក្តា អាយុ២៥ឆ្នាំ ចំណែកជនដៃដល់ជាសង្សារបានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពចាក់សម្លាប់នាងដោយមិនទាន់ដឹងពីមូលហេតុ ។
នៅពេលនេះ សមត្ថកិច្ចកំពុងតាមប្រមាញ់ដើម្បីជនដៃដល់ដ៏កំណាចនេះ យកមកផ្តន្ទាទោសតាមច្បាប់

តុលាការចេញដីកាឃុំខ្លួន លោក លី សាម៉េត ហៅគ្រូមា
នារសៀល ថ្ងៃទី៥ ខែវិច្ឆិកានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បាន ចេញដីកាឃុំខ្លួន លោក លី សាម៉េត ហៅគ្រូមា ដាក់ពន្ធនាគារនៅ ក្រោមបទចោទប្រកាន់ពីរឿងឆបោក។ នៅក្នុងករណីដែលបានទាក់ទងដោយសារព័ត៌មានថ្មីៗនេះ លោក លី សាម៉េត ដែលហៅថា គ្រូមា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញដីកាឃុំខ្លួនដោយសារបទចោទប្រកាន់ពីរឿងឆបោក។ ការចាប់ខ្លួននេះបន្ទាប់ពីលោកបានចូលសារភាពនៅខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានសួរចម្លើយលោកផ្ទាល់ក្នុងការសារភាពនេះ។ ការសារភាពរបស់លោកលីបានធ្វើឡើងក្រោមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់ការសារភាពបន្ថែម។ ការចាប់ខ្លួននេះបង្ហាញពីការប្រឈមមុខរបស់សមត្ថកិច្ចកម្ពុជាក្នុងការប្រឆាំងនឹងបទល្មើសឆបោកនិងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។
ពីរសប្ដាហ៍មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹកទៀតជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស បានបន្តផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសរុបចំនួន១២.៣០៤សន្លឹកទៀតហើយ នារយៈពេល២សប្តាហ៍ចុងក្រោយមកនេះ គិតចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លុបឈ្មោះវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិនក្រោយប្រើអំណាចគំរាមកំហែងពលរដ្ឋ
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យសម្រេចលុបឈ្មោះវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីរកឃើញថាលោកបានប្រើប្រាស់កម្លាំងខុសបទបញ្ជា យកឥទ្ធិពល និងអំណាចនៅក្នុងមុខតំណែងរបស់ខ្លួនទៅប្រើដើម្បីសម្លុតគំរាមកំហែងបំពានសិទ្ធិប្រជាពលរដ្ឋ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង ត្រូវបានលោក វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចេញលិខិតបញ្ជាក់ទៅកាន់លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិថា បានប្រើប្រាស់កម្លាំងខុសបញ្ជា។ ការសម្រេចនេះបានធ្វើឡើងដើម្បីធានានូវយុត្តិធម៌និងសន្តិភាពសង្គមក្នុងប្រទេស។ ការលុបឈ្មោះនេះបានបង្ហាញពីការប្រឈមមុខនឹងអំណាចប្រើប្រាស់ខុសច្បាប់ និងការពារសិទ្ធិប្រជាពលរដ្ឋក្នុងការប្រឈមមុខនឹងការគំរាមកំហែង។ ការសម្រេចនេះបានទទួលការគាំទ្រពីសង្គមស៊ីវិលនិងបង្កើតជាគំរូសម្រាប់ការគោរពច្បាប់និងសន្តិភាពសង្គមនៅកម្ពុជា។

អ្នករត់ជិត ៤ ០០០នាក់ពីទូទាំងប្រទេសដើម្បីអបអរសាទរនិងគាំទ្រដំណើរការអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ
ការរត់ប្រណាំង AIA Pink Run គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបានប្រមូលផ្តុំអ្នករត់ជិត ៤ ០០០នាក់ពីទូទាំងប្រទេសដើម្បីអបអរសាទរនិងគាំទ្រដំណើរការអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ។ ព្រែកជីកហ្វូណនតេជោគឺជាគម្រោងដ៏សំខាន់មួយដែលមានគោលបំណងបង្កើនសមត្ថភាពនៃការគ្រប់គ្រងធនធានទឹកនិងការពារបរិស្ថាន។
ការចូលរួមរត់ប្រណាំងនេះមិនត្រឹមតែជាការបង្ហាញពីការគាំទ្រដល់គម្រោងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីភាពរីករាយនិងភាពសហការរបស់សហគមន៍ក្នុងការជួយគ្នាដើម្បីសុខភាពល្អ។ ការរត់ប្រណាំងបានលើកទឹកចិត្តអ្នករត់ឱ្យមានភាពសកម្មនិងរក្សាសុខភាពល្អ ហើយក៏បានបង្កើតឱកាសសម្រាប់អ្នករត់ឱ្យបង្ហាញពីភាពជោគជ័យនិងការតស៊ូរបស់ពួកគេ។
ការរត់ប្រណាំងដូចជា AIA Pink Run គឺជាការពិតណាស់ដែលបានបង្កើតភាពជាប់ចិត្តនិងភាពរីករាយក្នុងចិត្តរបស់អ្នករត់និងអ្នកគាំទ្រដែលបានចូលរួម។ វាជាការបង្ហាញពីភាពរឹងមាំនៃសហគមន៍និងការបន្តការគាំទ្រដល់គម្រោងដ៏មានតម្លៃនេះ។ ការរត់ប្រណាំងបានបង្ហាញពីភាពជាប់ចិត្តនិងភាពរីករាយក្នុងចិត្តរបស់អ្នករត់និងអ្នកគាំទ្រដែលបានចូលរួម។ វាជាការបង្ហាញពីភាពរឹងមាំនៃសហគមន៍និងការបន្តការគាំទ្រដល់គម្រោងដ៏មានតម្លៃនេះ។
សូមអរគុណចំពោះការគាំទ្រនិងការចូលរួមរបស់អ្នកទាំងអស់គ្នា។ ការគាំទ្ររបស់អ្នកគឺជាកត្តាសំខាន់មួយដែលជួយឱ្យព្រែកជីកហ្វូណនតេជោកាន់តែរឹងមាំនិងស្រស់ស្អាត។ ការចូលរួមរបស់អ្នកក៏បានបង្កើតភាពជាប់ចិត្តនិងភាពរីករាយក្នុងចិត្តរបស់អ្នករត់និងអ្នកគាំទ្រដែលបានចូលរួម។

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនបួននាក់បន្ទាប់ពីបេីកឆាកប្រយុទ្ធគ្នា នៅក្នុងសណ្ឋាគារ និងKTV មួយកន្លែងដែលមានយីហោ ស៊ឹង ម៉ាក្រូ
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនជាតិចិនបួននាក់ក្រោយពេលបើកឆាកប្រយុទ្ធគ្នានៅក្នុងសណ្ឋាគារនិង KTV ដែលមានយីហោស៊ឹងម៉ាក្រូ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅវេលាម៉ោង៩:១០នាទីយប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤នៅផ្លូវជាតិលេខ៤សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ បច្ចុប្បន្នជនជាតិចិនទាំងបួននាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរនិងបន្តតាមនីតិវិធីច្បាប់។

កម្ពុជាសម្រេចដកខ្លួនពីគម្រោង CLV-DTA ចាប់ពីថ្ងៃទី២០ កញ្ញានេះតទៅ

កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា
ការព្យាករណ៍អាកាសធាតុបានបង្ហាញថា កម្ពុជានឹងទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ Tropical Depression ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ច្រើន ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញា។ ប្រព័ន្ធវិសម្ពាធនេះមានទីតាំងនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាម និងភាគកណ្តាលនៃទន្លេមេគង្គ។ ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាតំបន់វាលទំនាបនិងខ្ពង់រាបនៅកម្ពុជានឹងទទួលរងឥទ្ធិពលខ្លាំងពីប្រព័ន្ធវិសម្ពាធនេះ ដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀងនិងរលកសមុទ្រខ្ពស់ៗ។
សូមប្រជាជននៅតំបន់ដែលបានបញ្ជាក់ខាងលើរួមទាំងអ្នកនេសាទនិងអាជ្ញាធរដែនដីយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពអាកាសធាតុនេះ។ ក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពអាកាសធាតុដើម្បីជម្រាបជូនសាធារណជនជាបន្តបន្ទាប់។ សូមអ្នកដែលរស់នៅក្នុងតំបន់ប៉ះពាល់រៀបចំខ្លួនឱ្យបានល្អនិងត្រៀមបន្ទប់សុវត្ថិភាពជាមុនសម្រាប់ការពារខ្លួននិងគ្រួសារពីហានិភ័យដែលអាចកើតឡើង។ សូមចូលរួមចែករំលែកព័ត៌មាននេះទៅកាន់អ្នកដទៃទៀតដើម្បីជួយគ្នាការពារខ្លួនពីគ្រោះធម្មជាតិ។

IShowSpeed ទទួលបានអ្នក Subscribe នៅលើទំព័រ Youtube កើនដល់ ៣០លាននាក់ ពេលកំពុងផ្សាយផ្ទាល់នៅកម្ពុជា
ការចូលរួមរបស់ IShowSpeed ក្នុងព្រឹត្តិការណ៍ GUMBALL 3000 នៅកម្ពុជា
IShowSpeed, មានឈ្មោះពិត Darren Jason Watkins Jr., គឺជាតារាអ៊ីនធឺណេតនិង YouTuber អាមេរិកដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យនិងអ្នកគាំទ្រហ្គេមនៅលើពិភពលោក។ គាត់គឺជាបុគ្គលសំខាន់មួយដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ GUMBALL 3000 ដែលជាព្រឹត្តិការរថយន្តទំនើបៗដ៏ធំបំផុតនៅលើពិភពលោក ដែលបានធ្វើឡើងនៅកម្ពុជាចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 17 ខែកញ្ញា។
IShowSpeed, ទទួលបានអ្នកជាវបន្ថែមកើនដល់ចំនួន 30 លាននាក់នៅលើឆានែល YouTube របស់គាត់ ក្រោយពេលដែលគាត់បានធ្វើការផ្សាយផ្ទាល់មួយនៅកម្ពុជា ជាមួយអ្នកគាំទ្ររាប់ម៉ឺននាក់។
ព្រឹត្តិការ GUMBALL 3000 បានបង្កើតឡើងដោយសហគ្រិនអង់គ្លេស Maximillion Cooper នៅឆ្នាំ 1999 ហើយបាននាំយករថយន្តស៊ូប៊ឺការចំនួនរាប់ពាន់គ្រឿងធ្វើដំណើរដ៏អស្ចារ្យនៅទូទាំងពិភពលោកដោយធ្វើដំណើរទៅគ្រប់ទ្វីប។ ចំពោះព្រឹត្តិការនៅឆ្នាំនេះគឺពិសេសជាងមុនៗ ព្រោះវាគឺជាការប្រារព្ធខួបលើកទី 25 នៃការប្រមូលផ្ដុំរថយន្តទំនើបៗមកកម្ពុជា ហើយកាន់តែរំភើបព្រោះវាធ្វើឡើងនៅសៀមរាបកម្ពុជាដើម្បីបំបែកកំណត់ត្រា ហ្គីណេស វើលដ៍រីខត ការចតឡានឬំនើបៗនៅតំបន់បេតិកភណ្ឌច្រើនជាងគេ។
ការចូលរួមរបស់ IShowSpeed នៅកម្ពុជាបានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រនិងបានបង្ហាញពីភាពល្បីល្បាញរបស់គាត់នៅលើឆានែល YouTube របស់គាត់។ ការចូលរួមរបស់គាត់ក៏បានជួយឱ្យពិភពលោកស្គាល់ពីកម្ពុជាតាមរយៈការបង្ហោះនៅលើអ៊ីនធឺណេតផងដែរ។ កម្មវិធី GUMBALL 3000 បានបង្ហាញពីការគាំទ្រពីក្រសួងទេសចរណ៍និងក្រុមហ៊ុន Chip Mong Group ជាអ្នកឧបត្ថម្ភចម្បង។ ព្រឹត្តិការនេះក៏បានបង្ហាញពីយានយន្តទំនើបជាច្រើនគ្រឿងដែលបើកដោយតារាល្បីៗចំនួន 250 នាក់ មកពីទូទាំងពិភពលោក រួមជាមួយបុគ្គលល្បីៗនៅកម្ពុជាជាច្រើននាក់ទៀត។
ផ្ញើសារផ្តល់ព័ត៌មាន
ស្វែងរក
ព័ត៌មានពេញនិយម
-
កំពង់ស្ពឺ៖ នៅរសៀលថ្ងៃត្រង់ ទី២៦ ខែវិច្ឆិកា ឆ្នាំ២...
-
កណ្តាល៖ សង្ស័យករណីឃាតកម្មសប្ដីចិត្តខ្លាំងសម្លាប់ប្រពន្ធកូន រួចរត់ទៅចងករសម្លាប់ខ្លួនឯងដើម្បីបញ្ចប់ជីវិត ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អ...
-
ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែ...
-
នារសៀល ថ្ងៃទី៥ ខែវិច្ឆិកានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បាន ចេញដីកាឃុំខ្លួន លោក លី សាម៉េត ហៅគ្រូមា ដាក់ពន្ធនាគារនៅ ក្រោមបទចោទប្រកាន់ព...